មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍នៃខេត្តយូណានត្រូវបានបង្កើតឡើង
នាថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២ មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍នៃខេត្តយូណានត្រូវបានបង្កើតឡើងជាផ្លូវការ ។
មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិនេះត្រូវបានបង្កើតឡើងជាផ្លូវការ ដែលជានិមិត្តសញ្ញាបង្ហាញថា កិច្ចការផ្សព្វផ្សាយអន្តរជាតិរបស់ខេត្តយូណានបានឈានជើងចូលទៅកកាន់មាគ៌ាអភិវឌ្ឍន៍ថ្មី ។ មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិកំពុងបង្កើតមជ្ឈមណ្ឌលគ្រប់គ្រង និងបញ្ជាប្រព័ន្ធផ្សព្វផ្សាយចម្រុះអន្តរជាតិសម្រាប់តំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ទី១ក្នុងប្រទេសចិន ដែលមានការិយាល័យ មជ្ឈមណ្ឌលគ្រប់គ្រង និងបញ្ជាប្រព័ន្ធផ្សព្វផ្សាយចម្រុះ មន្ទីរពិសោធន៍សំខាន់ច្របាច់បញ្ជូលគ្នាជាប្រព័ន្ធផ្សព្វផ្សាយ វិទ្យាស្ថានស្រាវជ្រាវការផ្សព្វផ្សាយអន្តរជាតិក្នុងតំបន់ ប្រព័ន្ធផ្សព្វផ្សាយឡានឆាង-មេគង្គ ។ មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិនេះនឹងបញ្ចេញឧត្តមភាពសម្រាប់ការផ្លាស់ប្តូរវប្បធម៌រវាងខេត្តយូណាន និងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ព្រមទាំងសម្របសម្រួល និងបញ្ចូលធនធានពីគ្រប់ភាគី ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយអន្តរជាតិ។
ឯកឧត្តម តូច ណារត្ន ទីប្រឹក្សាក្រសួងព័ត៌មាន អគ្គនាយករងវិទ្យុជាតិកម្ពុជា ទទួលបន្ទុកគ្រប់គ្រងវិទ្យុជាតិ FM96 mhz និងវិទ្យុជាតិខេត្តក្រុងទូទាំងប្រទេសបានបញ្ជាក់ថា សូមអបអរសាទរយ៉ាងកក់ក្តៅចំពោះមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍នៃខេត្តយូណានដែលត្រូវបានបង្កើតឡើងជាផ្លូវការ ។ ពីរបីឆ្នាំកន្លងមកនេះ ការផ្លាស់ប្តូរក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានរវាងប្រទេសកម្ពុជា និងខេត្តយូណានមានយ៉ាងច្រើន ដោយយកវិទ្យុជាតិ FM96 mhz ជាឧទាហរណ៍ វិទ្យុជាតិ FM96 mhz និងទស្សនាវដ្តីខ្មែរបានចុះកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរអត្ថបទ ហើយមិត្តរួមការងាររបស់ឯកឧត្តម តូច ណារត្ន បានធ្លាប់ចូលរួមសកម្មភាពបំពេញទស្សនាកិច្ចទៅវិញទៅមកដោយកំណត់ពេលរវាងបណ្តាញសារព័ត៌មានចិននិងមហាអនុតំបន់ទន្លេមេគង្គ ក៏ដូចជាការបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការសារព័ត៌មាន និងអ្នកសារព័ត៌មាននៃប្រទេសតាមទន្លេឡានឆាង-មេគង្គ ។ ឯកឧត្តមមានក្តីសង្ឃឹមថា ពេលអនាគត មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិរបស់តំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ខេត្តយូណានអាចដើរតួនាទីក្នុងការជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រត្តិបត្តការលើវិស័យប្រព័ន្ធផ្សព្វផ្សាយ។
ប្រភព៖កាសែតយូណានដេលី
អ្នកបកប្រែ៖刘蓉