មនោសញ្ចេតនាចំពោះខេត្តយូណានរបស់កញ្ញា ជួន លីន និសិ្សតខ្មែរដែលបន្តការសិក្សានៅប្រទេសចិន
នាងខ្ញុំមកពីទីក្រុងឆ្នេរដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជា គឺទីក្រុងកែប ។ ឪពុកម្តាយរបស់នាងខ្ញុំចូលចិត្តរឿងភាគបុរាណចិនណាស់ ក្រោមឥទ្ធិពលពីពួកគាត់ តាំងពីតូចមក នាងខ្ញុំបានចូលចិត្តវប្បធម៌ប្រពៃណីចិន ជាពិសេស របាំ និងឧបករណ៍តន្ត្រីប្រពៃណីចិន ។
នាខែកញ្ញា ឆ្នាំ ២០១៩ នាងខ្ញុំមកបន្តការសិក្សានៅសាកលវិទ្យាល័យWest Yunnan ។ ក្រោមឥទ្ធិពលពីជំងឺកូវីដ-១៩ ក្នុងរយៈពេល ៣ ឆ្នាំ នាងខ្ញុំមិនបានត្រឡប់ទៅប្រទេសកម្ពុជាវិញទេ ប៉ុន្តែ ការរស់នៅខេត្តយូណានធ្វើឲ្យនាងខ្ញុំមានអារម្មណ៍កក់ក្តៅដូចជាក្នុងផ្ទះខ្លួនដូច្នេះដែរ ។
ក្នុងវិស្សមកាលរដូវរងា ឆ្នាំ ២០២០ នាងខ្ញុំបានឆ្លងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅខេត្តយូណាន ។ ពីមុន នាងខ្ញុំយល់ឃើញថានឹងមានតែម្នាក់ឯង ប៉ុន្តែ មិនទាន់ដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នាងខ្ញុំបានទទួលកាដូពីសាលាក្រុងលានឆាំង និងសាលាខ្ញុំ គ្រូបង្រៀនក៏បានអញ្ជើញនាងខ្ញុំទៅផ្ទះដើម្បីឆ្លងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នាងខ្ញុំនិងសមាជិកគ្រួសារគ្រូខ្ញុំបិទពាក្យទំនឹម បរិភោគអាហារនៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន មើលកម្មវិធីរាត្រីសមោសរអបអរសាទបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ក្រៅពីនេះ នាងខ្ញុំបានទទួលអាំងបាវចូលឆ្នាំថ្មីពីគ្រូខ្ញុំ ធ្វើឱ្យនាងខ្ញុំមានអារម្មណ៍កក់ក្តៅណាស់។ នៅឆ្នាំ ២០២១ និងឆ្នាំ ២០២២ នាងខ្ញុំបានឆ្លងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅក្នុងផ្ទះអ្នកមីងដែលគ្រប់គ្រងអន្តេវាសិកដ្ឋាន និងគ្រូបង្រៀន ។ ទោះបីជានាងខ្ញុំបន្តការសិក្សានៅបរទេស ប៉ុន្តែ នាងខ្ញុំមានអារម្មណ៍ថាអ្នកខេត្តយូណានរស់រាយរាក់ទាក់ណាស់ ។
ក្នុងរយៈពេលបន្តការសិក្សានៅខេត្តយូណាន ក្រៅពីខិតខំសិក្សាភាសាចិន នាងខ្ញុំបានរៀនរបាំប្រពៃណីខេត្តយូណាន ដូចជា របាំ”ឆាងទាន”របស់ជនជាតិវ៉ា និងរបាំក្ងោតរបស់ជនជាតិតៃ នាងខ្ញុំចេះរាំ ។ តាមធម្មតា សាលាមានការសម្តែងរាំ នាងខ្ញុំនឹងចូលរួម ។ ក្រៅពីនេះ ម្ហូបអាហារដ៏ឆ្ងាញ់របស់ខេត្តយូណានធ្វើឱ្យនាងខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់ ដូចជា បាយបរិភោគដោយដៃ និងសាច់ងៀត ម្ហូបទាំងអស់នេះនាងខ្ញុំចូលចិត្តខ្លាំងណាស់ ។
ពេលអនាគត នាងខ្ញុំចង់ស្នើសុំបន្តការសិក្សាអនុបណ្ឌិតនៅខេត្តយូណាន ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសចិនកាន់តែច្រើន ។ ឆន្ទៈរបស់នាងខ្ញុំគឺជាក្លាយជាមន្រ្តីការទូត ដើម្បីមិត្តភាពកម្ពុជា និងចិនធ្វើឱ្យអស់ពីសមត្ថភាពរបស់នាងខ្ញុំ ។
ប្រភព៖កាសែតយូណានដេលី
អ្នកបកប្រែ៖刘蓉