អង្គការណាតូថ្លែងថា ការយកចិត្តទុកដាក់ផ្នែកសន្តិសុខរបស់តួកគីក្នុងបញ្ហាអំពីការចូលជាសមាជិកនៃអង្គការណាតូរបស់ស៊ុយអែតនិងហ្វាំងឡង់ គឺ សមហេតុសមផល

2022-06-13 17:51:05
ប្រភព:CRI

  នៅថ្ងៃទី ១២ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូបានលើកឡើងក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសហ្វាំងឡង់ថា ការយកចិត្តទុកដាក់ផ្នែកសន្តិសុខរបស់តួកគីក្នុងបញ្ហាអំពីការស្នើសុំចូលជាសមាជិកនៃអង្គការណាតូរបស់ស៊ុយអែតនិងហ្វាំងឡង់ គឺ សមហេតុសមផល ។

  លោក Jens Stoltenberg បានថ្លែងថា ដោយសារគិតពិចារណាដល់ការយកចិត្តទុកដាក់របស់តួកគី បានជាអង្គការណាតូមិនយល់ឃើញថា កិច្ចប្រជុំកំពូលរបស់អង្គការណាតូដែលជិតនឹងបើកធ្វើនៅទីក្រុងម៉ាឌ្រីដនៅចុងខែមិថុនាខាងមុខនេះនឹងជាកាលបរិច្ឆេទចុងក្រោយសម្រាប់អនុញ្ញាតឱ្យប្រទេសហ្វាំងឡង់និងស៊ុយអែតចូលជាសមាជិកនៃអង្គការណាតូ ។

    លោក Jens Stoltenberg បានថ្លែងទៀតថា អង្គការណាតូនៅតែធ្វើការចរចាជាមួយតួកគីដើម្បីជំរុញការស្នើសុំចូលជាសមាជិកនៃអង្គការណាតូរបស់ហ្វាំងឡង់និងស៊ុយអែត ៕

អង្គការណាតូថ្លែងថា ការយកចិត្តទុកដាក់ផ្នែកសន្តិសុខរបស់តួកគីក្នុងបញ្ហាអំពីការចូលជាសមាជិកនៃអង្គការណាតូរបស់ស៊ុយអែតនិងហ្វាំងឡង់ គឺ សមហេតុសមផល