ការធ្វើជាលិកាវប្បកម្មដើមកៅស៊ូរបស់ប្រទេសចិននឹងដាំនៅប្រទេសចិនជាលើកដំបូង
នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ ការធ្វើជាលិកាវប្បកម្មដើមកៅស៊ូចំនួន ២៥០០ ដើម ដែលបង្កើតដោយវិទ្យាស្ថានស្រាវជ្រាវកៅស៊ូ បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មត្រូពិចចិនត្រូវបានដឹកជញ្ជូនដល់ប្រទេសកម្ពុជា ដែលទទួលខុសត្រូវដោយវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជាក្នុងការដាក់ដាំនៅខេត្តត្បូងឃ្មុំ ដែលជាតំបន់សំខាន់ក្នុងការដាំដុះដើមកៅស៊ូ ។ លើកនេះជាលើកទីមួយ ដែលការធ្វើជាលិកាវប្បកម្មដើមកៅស៊ូនាំចេញទៅក្រៅប្រទេសចិន នឹងធ្វើការដាំនៅប្រទេសកម្ពុជា ។
តាមការណែនាំពីការិយាល័យពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា ប្រព័ន្ធច្ចេកវិទ្យា ការធ្វើជាលិកាវប្បកម្មដើមកៅស៊ូបង្កើត និងស្រាវជ្រាវឯករាជ្យដោយវិទ្យាស្ថានស្រាវជ្រាវកៅស៊ូ បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មត្រូពិចចិន បច្ចេកវិទ្យានេះធ្វើឱ្យការធ្វើជាលិកាវប្បកម្មដើមកៅស៊ូផលិតក្នុងទ្រង់ទ្រាយធំ និងត្រូវបានជ្រើសរើសជា "បច្ចេកវិទ្យាថ្មីសំខាន់ផ្នែកកសិកម្មនៅជនបទរបស់ប្រទេសចិនឆ្នាំ ២០២១"។
នៅជំហានបន្ទាប់ វិទ្យាស្ថានស្រាវជ្រាវកៅស៊ូ បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មត្រូពិចចិននឹងចាត់ចែងអ្នកជំនាញការទៅផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសដាំដុះ និងបណ្តុះគ្រាប់ពូជ ដើម្បីផ្តល់ការកម្លាំងដល់ឧស្សាហកម្មកៅស៊ូធម្មជាតិអភិវឌ្ឍប្រកបដោយចីរភាព ។
ប្រភព៖xinhua
អ្នកបកប្រែ៖刘蓉