ការដាំដុះចេករបស់យើង”ដុះពន្លក”នៅទីកន្លែងនេះ

2022-06-14 18:01:20
ប្រភព:人民日报

  នៅឆ្នាំ២០១៧ បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មត្រូពិចរបស់ប្រទេសចិន មន្ទីរកសិកម្មរបស់ខេត្តហៃណាន និងសាកល​វិទ្យាល័យភូមិន្ទកសិកម្មនៃប្រទេសកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីភាគីចិនផ្តល់ជំនួយ​បរិក្ខារ​បច្ចេកទេស និងសម្ភារៈដល់មជ្ឈមណ្ឌលជាលិកាវប្បកម្មចេករបស់ភាគីកម្ពុជា ហើយភាគីចិនចាត់ចែង​អ្នកជំនាញ ទទួលខុសត្រូវធ្វើការនៅក្នុងមជ្ឈមណ្ឌលជាលិកាវប្បកម្មចេករបស់កម្ពុជា ។ ពីមុន លោក ទីង ឈានហ្វា នាយក​បច្ចេកទេសមជ្ឈមណ្ឌលជាលិកាវប្បកម្មចេកនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មនៃប្រទេសកម្ពុជា បានធ្វើ​ការ​ជ្រើសរើស​ពូជដំណាំនៅខេត្តហៃណាន តាំងពីឆ្នាំ ២០១៧ លោក ទីង ឈានហ្វា បានដើរតួនាទីជាអ្នកជំនាញ​របស់ប្រទេសចិន​ធ្វើការនៅប្រទេសកម្ពុជា ។

  នៅខែតុលា ឆ្នាំ២០១៨ មជ្ឈមណ្ឌលជាលិកាវប្បកម្មចេកនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មនៃប្រទេសកម្ពុជា ត្រូវបាន​ប្រើប្រាស់ជាផ្លូវការ។ សព្វថ្ងៃ មជ្ឈមណ្ឌលបានក្លាយជា”មូលដ្ឋានជាលិកាវប្បកម្ម” និង”ទីកន្លែងផ្តល់កូន​ឈើចេក​សំខាន់”របស់វិស័យដាំដុះចេកនៅប្រទេសកម្ពុជា ដែលបានផ្តល់កូនឈើចេកចំនួនជាង ១ លានដើមដល់ក្រុមហ៊ុន​ការដាំដុះចេករបស់ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែងជាដើម ។ លោក ទីង ឈានហ្វា បានរៀបរាប់ថា “រាល់ពេលខ្ញុំនិងសិស្សទៅទស្សនកិច្ចក្រុមហ៊ុននោះ សិស្សនឹងមានអារម្មណ៍មោទនភាព ពីព្រោះ ដើមចេករបស់​ក្រុមហ៊ុននោះភាគច្រើនមកពីមន្ទីរពិសោធន៍មជ្ឈមណ្ឌលរបស់យើង និងជាស្នាដៃរបស់សិស្ស។ មជ្ឈមណ្ឌលយើង​មិនគ្រាន់តែផ្តល់ការធ្វើជាលិកាវប្បកម្ម និងផ្តល់កូនឈើប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានការបណ្តុះបណ្តាលកសិកម្ម ជាពិសេសវិស័យដាំដុះចេកផងដែរ ។”

  តាំងពីថ្ងៃមជ្ឈមណ្ឌលជាលិកាវប្បកម្មចេកនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មនៃប្រទេសកម្ពុជា ត្រូវបានប្រើប្រាស់​ជា​ផ្លូវការ ក្រោមការដឹកនាំនៃមន្ទីរកសិកម្មនិងជនបទខេត្តហៃណាន និងមជ្ឈមណ្ឌលផ្លាស់ប្តូរ និងសហប្រតិបត្តិការ​កសិកម្មបរទេសរបស់ខេត្តហៃណាន មជ្ឈមណ្ឌលបានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិជ្ជាស្តង់ដារ​ផលិតផល​ចេកនៃ​វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មត្រូពិចកម្ពុជា-ចិន(ខេត្តហៃណាន) ៥ លើក មានសិស្សចំនួនជាង ៣០០ នាក់បានចូលរួមវគ្គ។ សព្វថ្ងៃ សិស្សនោះបានក្លាយជាបុគ្គលិកបច្ចេកទេសវិជ្ជាជីវៈធ្វើការនៅប្រទេសកម្ពុជា ។ មជ្ឈមណ្ឌលក៏បានរៀបចំវគ្គបណ្តុះបណ្តាលទ្រឹស្ដី និងការអនុវត្តជាក់ស្តែងអំពីបច្ចេកទេសការបង្កាត់ជាលិកាវប្បកម្ម មានសិស្សលើសពី ១០០ នាក់បានចូលរួមវគ្គនេះ និងមានសិស្សចំនួន ១៨ នាក់បានធ្វើការនៅមជ្ឈមណ្ឌលជាលិកាវប្បកម្មចេក ។

  លោក ជី ហុង ព្រឹទ្ធបុរសនៃមហាវិទ្យាល័យកសិកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មប្រទេសកម្ពុជា បានបញ្ជាក់ថា កិច្ចសហប្រត្តិបត្តការរបស់ប្រទេសកម្ពុជា និងប្រទេសចិនបាននាំផលប្រយោជន៍ជាក់ស្តែងដល់អ្នកធ្វើការកសិកម្ម​របស់​ប្រទេសកម្ពុជា។ លោកយល់ឃើញថា មជ្ឈមណ្ឌលជាលិកាវប្បកម្មចេក ជាកាដូដែលប្រទេសចិនជូន​សាកលវិទ្យាល័យ​ភូមិន្ទកសិកម្ម និងជាមូលដ្នាននៃការអភិវឌ្ឍវិស័យដាំដុះចេករបស់ប្រទេសកម្ពុជា ។ លោកបានបញ្ជាក់ទៀតថា “បើគ្មានមជ្ឈមណ្ឌលជាលិកាវប្បកម្មចេកទេនោះ គឺកម្ពុជាមិនអាចអភិវឌ្ឍវិស័យដាំដុះចេកយ៉ាងល្អប្រសើរ វិស័យដាំដុះចេករបស់យើងចេញពន្លកនៅទីកន្លែងនេះ។”

  ប្រភព៖ប្រជាជនដេលី

  អ្នកបកប្រែ៖刘蓉

ការដាំដុះចេករបស់យើង”ដុះពន្លក”នៅទីកន្លែងនេះ