សហរដ្ឋអាមេរិកប្រឆាំងអំពើហឹង្សាដោយកាំភ្លើង បាតុកម្មទាមទារ”សង្គ្រោះកុមារ”

2022-06-14 18:01:57
ប្រភព:新华社

  នាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២២ នៅលើវាលស្មៅនៃវិមាន Washington នៅWashington National Mall ក្នុងទីក្រុងវ៉ាស៊ីនតោននៃរដ្ឋធានីរបស់សហរដ្ឋអាមេរិក មានមនុស្សឈរជាច្រើន ពួកគេរៀបចំបាតុកម្មដើម្បីប្រឆាំង​អំពើ​ហឹង្សាដោយកាំភ្លើង ។ ពួកគេកាន់បដា ដែលសរសេរថា”សង្គ្រោះកុមារ” ។

  តាមទិន្នន័យថ្មីពី”Gun Violence Archives”បានបង្ហាញឱ្យដឹងថា តាំងពីឆ្នាំ២០២២ សហរដ្ឋអាមេរិក​បានមានការបាញ់ប្រហារចំនួន ២៥៦ ករណី ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤ នាក់ស្លាប់ ដែលបណ្តាលឲ្យមាន​មនុស្សសរុបជាង ១៩០០០ នាក់បានបាត់បង់ជីវិតក្នុងករណីអំពើហិង្សាដោយកាំភ្លើង ក្នុងចំណោមនេះ មានអនីតិជនចំនួន ៧៣៥ នាក់ មាន ១៥៨ នាក់ជាកុមារដែលមានអាយុក្រោម ១២ ឆ្នាំ។

  មិនយូរប៉ុន្មាន សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានបោះឆ្នោតសេចក្តីព្រាងច្បាប់ដើម្បីពង្រឹងបទប្បញ្ញត្តិកាំភ្លើង ប៉ុន្តែ ដោយសារគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋមិនយល់ស្របលើការគ្រប់គ្រងកាំភ្លើង ដូច្នេះ គេរំពឹងទុកថា បទប្បញ្ញត្តិកាំភ្លើងពិបាកឈានទៅមុខក្នុងព្រឹទ្ធសភា ។ ទន្ទឹមនេះដែរ ការពិភាក្សារវាងសមាជិក​ព្រឹទ្ធសភា​មួយចំនួនមកពីគណបក្សទាំងពីរស្តីពីការគ្រប់គ្រងកាំភ្លើងគ្មានការរីកចំរើនជាក់ស្តែងទេ ដែលបានបន្តធ្វើឱ្យ​ប្រជាជនអាមេរិកខកចិត្ត ជាពិសេសឪពុកម្តាយ និងសិស្ស ។


  ប្រភព៖xinhua

  អ្នកបកប្រែ៖刘蓉

សហរដ្ឋអាមេរិកប្រឆាំងអំពើហឹង្សាដោយកាំភ្លើង បាតុកម្មទាមទារ”សង្គ្រោះកុមារ”