ប្រទេសគុយបាតំណាងឱ្យប្រទេសជិត ៧០ ថ្លែងសុន្ទរកថារួមក្នុងសន្និសីទនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដើម្បីប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស
នៅថ្ងៃទី ១៤ ខែមិថុនា ក្នុងកិច្ចប្រជុំលើកទី ៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលបើកធ្វើនៅក្រុងហ្សឺណែវ ប្រទេសគុយបាតំណាងឱ្យប្រទេសជិត ៧០ ថ្លែងសុន្ទរកថារួមដោយបានលើកឡើងថា ការគោរពអធិបតេយ្យភាព ឯករាជ្យភាពនិងបូរណភាពទឹកដីរបស់បណ្តាប្រទេសនានា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសមានអធិបតេយ្យភាពជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ។ កិច្ចការហុងកុង ស៊ីនជាំងនិងស៊ីចាំងជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ។ ពួកយើងប្រឆាំងការធ្វើឱ្យបញ្ហាសិទ្ធិមនុស្សក្លាយទៅជាបញ្ហានយោបាយនិងអនុវត្តស្តង់ដារពីរ ក៏ដូចជាប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស ។
ក្រៅពីនេះ ក៏មានប្រទេសជាង ២០ បានថ្លែងសុន្ទរកថាតាមទម្រង់ទោលដើម្បីគាំទ្រប្រទេសចិន ពោលគឺ មានប្រទេសសរុបជិត ១០០ បានសម្តែងការយោគយល់និងគាំទ្រចំពោះគោលជំហរដ៏ត្រឹមត្រូវរបស់ប្រទេសចិនតាមរយៈវិធីខុសៗគ្នា ៕