ការនាំចេញអង្កររបស់ប្រទេសកម្ពុជាកាន់ទៅប្រទេសអាស៊ានបានកើនឡើង ១៧.៥៩%
តាមព័ត៌មានពី«ThePhnom Penh Post»បានឱ្យដឹងថា ក្នុងរយៈពេលពីខែមករាដល់ខែឧសភា ឆ្នាំ ២០២២ ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ២៥៦១៩ តោន កាន់ទៅប្រទេសក្នុងតំបន់អាស៊ាន ដែលធៀបនឹងឆ្នាំ ២០២១ កើនឡើង ១៧.៥៩% ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា សព្វថ្ងៃ ទីផ្សាររបស់ប្រទេសអាស៊ានជាទីផ្សារធំទី៣សម្រប់ការនាំចេញអង្កររបស់ប្រទេសកម្ពុជា ។ ក្នុងរយៈពេលពីខែមករាដល់ខែឧសភា ឆ្នាំ ២០២២ ប្រទេសអាស៊ានផ្សេងៗដែលនាំចូលអង្កររបស់ប្រទេសកម្ពុជាគឺ ប្រទេសម៉ាឡេស៊ី ប្រទេសប្រ៊ុយណេ ប្រទេសសិង្ហបុរី និងប្រទេសវៀតណាម ។ សព្វថ្ងៃ ប្រទេសកម្ពុជាកំពុងខិតខំពង្រីកទីផ្សារនៃប្រទេសហ្វីលីពីន ។ តាមប្រភពព័ត៌មានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសកម្ពុជាបានផ្សព្វផ្សាយព័ត៌មានថា ក្នុងរយៈពេលពីខែមករាដល់ខែឧសភា ឆ្នាំ ២០២២ ប្រទេសកម្ពុជាបាននាំចេញអង្ករសរុប ២៨៣,៦៧៥ តោន ។
ប្រភព៖Yunnan Daily
អ្នកបកប្រែ៖刘蓉