និស្សិតប្រុសដែលដាក់វត្ថុចម្លែកក្នុងកែវរបស់និស្សិតស្រីម្នាក់ ត្រូវបានបណ្តេញចេញពីសាលា
នាថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២២ ក្នុងខណៈពេលនិស្សិតម្នាក់ចាញចេញពីកៅអីក្នុងបណ្ណាល័យសាលា និស្សិតប្រុសម្នាក់នៃសាកលវិទ្យាល័យភាសាបរទេសសៀងហៃ បានបោះវត្ថុចម្លែកក្នុងកែវរបស់និស្សិតស្រីនោះ ។ ពេលនិស្សិតស្រី ផឹកកាហ្វេក្នុងកែវនេាះ នាងមានអារម្មណ៍ខុសធម្មតា ដូច្នេះ ក៏បានចាក់កាហ្វេសល់ក្នុងកែវចេញ ហើយបានប្រាប់ផ្នែកសន្តិសុខរបស់សាលា ។ ក្រោយពីមន្ទីរពេទ្យធ្វើការពិនិត្យ លទ្ធផលមិនបានរកឃើញថានិស្សិតស្រីមានសភាពខុសប្រក្រតីនោះទេ ។ បន្ទាប់មក ប៉ូលីសបានរកឃើញនិស្សិតប្រុសនោះ គេបានទទួលស្គាល់ថា បានបោះថ្នាំTaurineក្នុងកែវរបស់និស្សិតស្រីដែលខ្លួនបានទិញពីអីុនធើណែត ។ ការស៊ើបអង្កេតពាក់ព័ន្ធកំពុងតែដំណើរការ ។
នាថ្ងៃទី ១៤ ខែមិថុនា សាកលវិទ្យាល័យភាសាបរទេសសៀងហៃ បានដាក់ទណ្ឌកម្មដល់និស្សិតប្រុសក្នុងដោយការបណ្ដេញចេញពីសាលា ។
ប្រភព៖China News
អ្នកបកប្រែ៖刘蓉