“ពេលអនាគត យើងនឹងទៅស្រុកឡាវវិញ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សអំពីផ្លូវដែកឡាវ”

2022-06-15 18:03:38
ប្រភព:云南日报

  នាខែមីនា ឆ្នាំ ២០២២ និស្សិត​ឡាវ​ចំនួន ​៣២ ​នាក់បានមកដល់វិទ្យាស្ថានបច្ចេកទេសវិជ្ជាជីវៈផ្លូវដែកគុនមីញ ដោយចាប់ផ្តើមការសិក្សា និងការរស់នៅនៅប្រទេសចិន ដែលជាគម្រោង”វិទ្យាស្ថានបច្ចេកទេស និងវិជ្ជាជីវៈផ្លូវដែកឡាវដែលផ្តល់ជំនួយដល់ដោយប្រទេសចិន” ត្រូវបានអនុម័តជាផ្លូវការដោយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន ដើម្បីជួយប្រទេសឡាវបង្កើតប្រព័ន្ធបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យផ្លូវដែកក្នុងរយៈពេល ៧ ឆ្នាំ ។

  មុននិស្សិត​ឡាវ​មកប្រទេសចិន វិទ្យាស្ថានបច្ចេកទេសវិជ្ជាជីវៈផ្លូវដែកគុនមីញ បានអញ្ជើញក្រុមគ្រូបង្រៀនភាសាចិនអន្តរជាតិចាប់ផ្តើមបង្រៀនភាសាចិនតាំងពីខែវិច្ឆិកា ឆ្នាំ ២០២១ ជាផ្លូវការ ។ ក្រោយពីនិស្សិត​ឡាវ​មកដល់ប្រទេសចិន វិទ្យាស្ថានបច្ចេកទេសវិជ្ជាជីវៈផ្លូវដែកគុនមីញ បានឱ្យនិស្សិត​ឡាវ​សិក្សាជាមួយនិស្សិតចិន ហើយចាត់ចែងគ្រូចំនួនពីររូបដែលចេះភាសាឡាវសម្រាប់ជួយពួកគេ ដើម្បីជួយនិស្សិត​ឡាវចូលទៅក្នុងបរិយាកាសសិក្សាភាសាចិន ។

  កញ្ញា លីន ហ្វា មកពីខេត្តខាំម៉ាញ់ ប្រទេសឡាវ កញ្ញា លីន ហ្វា យល់ឃើញថា ការមកបន្តការសិក្សានៅប្រទេសចិននឹងផ្លាស់ប្តូរវាសនា​របស់នាង ។ កញ្ញាបានរៀបរាប់ថា “អនាគតរបស់ខ្ញុំពិតនឹងកាន់តែល្អប្រសើរ ។ ពេលអនាគត ខ្ញុំនឹងធ្វើការជាគ្រូបង្រៀននៅប្រទេសឡាវ ដូច្នេះ ខ្ញុំត្រូវតែខិតខំប្រឹងប្រែង ទើបអាចធ្វើការជាគ្រូបង្រៀន ។” កញ្ញា លី លាងមៃ មកពីខេត្តXiangkhoang ប្រទេសឡាវ បានរៀបរាប់ថា “ខ្ញុំមានឆន្ទៈមួយគឺ ពេលអនាគត ខ្ញុំនឹងជួយប្រទេសឡាវបណ្តុះបណ្តាលធនធានមនុស្សផ្លូវដែកកាន់តែច្រើន ដូច្នេះ សព្វថ្ងៃ ខ្ញុំត្រូវខិតខំសិក្សា ។”

  ក្រៅពីសិក្សាទ្រឹស្តី អ្វីដែលធ្វើឱ្យនិស្សិត​ឡាវ​មានចំណាប់អារម្មណ៍ខ្លាំងគឺការបង្រៀនបន្តផ្ទាល់។ នៅក្នុងវិទ្យាស្ថានបច្ចេកទេសវិជ្ជាជីវៈផ្លូវដែកគុនមីញ មិនគ្រាន់តែមានរថភ្លើងល្បឿនលឿនប៉ុណ្ណោះទេ ថែមទាំងមានផ្លូវដែក ស្ពាន និងស្ថានីយ៍ទៀតផង និស្សិត​ឡាវ​អាចសិក្សាចំណេះដឹងអំពីសញ្ញាផ្លូវដែក ក្បាលរថភ្លើង ការផ្គត់ផ្គង់អគ្គិសនីជាដើម ។

លោក ទាន់ ហុងប៉ នាយកផ្នែកសិក្សានៃវិទ្យាស្ថានបច្ចេកទេសវិជ្ជាជីវៈផ្លូវដែកគុនមីញបានបញ្ជាក់ថា ដើម្បីធ្វើឱ្យនិស្សិតឡាវចេះចំណេះដឹងពាក់ព័ន្ធដោយឆាប់រហ័ស វិទ្យាស្ថានបច្ចេកទេសវិជ្ជាជីវៈផ្លូវដែកគុនមីញបានអនុវត្តវិធីសាស្ត្រ”២+៥” គឺ និស្សិតឡាវសិក្សានៅប្រទេសចិនរយៈពេល​ ២ ឆ្នាំ ហើយ៥ឆ្នាំបន្ទាប់គ្រូបង្រៀនចិនទៅប្រទេសឡាវតាមដាន ដើម្បីជួយវិទ្យាស្ថានបង្កើតប្រព័ន្ធអប់រំវិជ្ជាជីវៈផ្លូវដែក ប្រព័ន្ធកម្មវិធីសិក្សា ប្រព័ន្ធសៀវភៅសិក្សា ប្រព័ន្ធគ្រប់គ្រងការបង្រៀន និងការអនុវត្តជាដើម ។

  ក្រៅពីនេះ វិទ្យាស្ថានបច្ចេកទេសវិជ្ជាជីវៈផ្លូវដែកគុនមីញ បានបង្រៀនភាសាឡាវជូនដល់គ្រូចិន ។ នៅពេលទំនេរ រាល់ល្ងាចថ្ងៃអង្គារ និងថ្ងៃសុក្រ គ្រូចិននឹងសិក្សាភាសាឡាវមួយម៉ោងកន្លះ រាល់យប់ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ គ្រូចិននឹងសិក្សាភាសាឡាវតាមអនឡាញ ។ លោក ទាន់ ហុងប៉ បានរៀបរាប់ថា “គ្រូបង្រៀនរបស់យើងជាគ្រូចេះភាសាចិន និងភាសាឡាវ ហើយចេះចំណេះដឹងផ្លូវដែកផងដែរ ។”

  ប្រភព៖Yunnan Daily

  អ្នកបកប្រែ៖刘蓉

“ពេលអនាគត យើងនឹងទៅស្រុកឡាវវិញ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សអំពីផ្លូវដែកឡាវ”