គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់នៃប្រទេសចិនថ្លែងថា៖នឹងពន្លឿនការជំរុញគោលនយោបាយនិងវិធានការសម្រាប់លំនឹងកំណើនត្រូវបានអនុវត្តនិងទទួលបានប្រសិទ្ធភាព
នៅថៃ្ងទី ១៦ ខែមិថុនា ក្នុងសន្និសីទសារព័ត៌មានដែលបើកធ្វើដោយគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់នៃប្រទេសចិន អ្នកទទួលខុសត្រូវពាក់ព័ន្ធបានថ្លែងថា ប្រទេសចិននឹងពន្លឿនការអនុវត្តគោលនយោបាយនិងវិធានការគ្រប់ប្រភេទសម្រាប់លំនឹងកំណើនលើវិស័យពន្លឿនការប្រកាសការវិនិយោគទុនក្នុងថវិកាមជ្ឈិម ជំរុញការប្រើប្រាស់ទំនិញខ្នាតធំនិងធ្វើឱ្យការគ្រោងទុកអនុវត្តសម្រាប់តម្លៃទិញអប្បបរមាមានសុក្រឹតភាពជាដើម ។
លោកស្រី Meng Wei អ្នកនាំពាក្យគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់នៃប្រទេសចិនបានលើកឡើងថា នៅជំហានក្រោយ គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់នឹងធ្វើឱ្យវិធានការពាក់ព័ន្ធមានភាពលម្អិតថែមមួយកម្រិតទៀតតាមរយៈសភាពជាក់ស្តែងរបស់ការងារដើម្បីធានាជាក់លាក់ឱ្យសេដ្ឋកិច្ចក្នុងត្រីមាសទីពីរសម្រេចបាននូវកំណើនដ៏សមហេតុសមផលនិងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់នូវមូលដ្ឋានគ្រឹះនិងលក្ខខណ្ឌកាន់តែល្អប្រសើរសម្រាប់ការអភិវឌ្ឍក្នុងឆមាសទីពីរឆ្នាំ ២០២២ ៕