លោក Yang Jiechi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានការិយាល័យនៃគណៈកម្មការកិច្ចការទូតមជ្ឈិមចិនធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី ១២ នៃតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសន្តិសុខជាតិនៃប្រទេស BRICS

2022-06-16 17:44:51
ប្រភព:CRI

  នៅថៃ្ងទី ១៥ ខែមិថុនា លោក Yang Jiechi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានការិយាល័យនៃគណៈកម្មការកិច្ចការទូតមជ្ឈិមចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី ១២ នៃតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសន្តិសុខជាតិនៃប្រទេស BRICS តាមប្រព័ន្ធវីដេអូនៅក្រុងប៉េកាំង ។ លោកបានសង្កត់ធ្ងន់ថា ជានិច្ចកាល ប្រទេស BRICS តែងតែប្រកាន់ខ្ជាប់នូវស្មារតី BRICS ស្តីពីការបើកទូលាយ បរិយាប័ន្ន កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ" គាំពារយ៉ាងមុតមាំនូវផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ដ៏ច្រើនកុះករ នឹងគោរពតាមសេចក្តីណែនាំខាងនយោបាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង ៥ ដើម្បីត្រៀមលក្ខណៈគ្រប់ផ្នែកឱ្យបានល្អសម្រាប់កិច្ចជំនួបលើកទី ១៤ នៃថ្នាក់ដឹកនាំ ប្រទេស BRICS ដែលជិតនឹងបើកធ្វើនៅពេលជិតៗខាងមុខនេះ ។

  បណ្តាភាគីនានាបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីបញ្ហាសំខាន់ៗ ដូចជា ការពង្រឹងពហុភាគីនិយមនិងអភិបាលកិច្ចសកល ឆ្លើយតបនឹងការគំរាមកំហែងនិងបញ្ហាប្រឈមថ្មីៗចំពោះសន្តិសុខជាតិព្រមនិងបង្កើននិងធ្វើឱ្យអភិបាលកិច្ចក្នុងតំបន់ថ្មីមានសុក្រឹតភាពជាដើម ហើយបានឈានដល់គំនិតឯកភាពរួមជាច្រើន ។ លើសពីនេះទៅទៀត បណ្តាភាគីនានាបានឯកភាពគ្នាថា រីករាយជំរុញកិច្ចជំនួបលើកទី ១៤ នៃថ្នាក់ដឹកនាំ ប្រទេស BRICS ឱ្យទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ៕

លោក Yang Jiechi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានការិយាល័យនៃគណៈកម្មការកិច្ចការទូតមជ្ឈិមចិនធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី ១២ នៃតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសន្តិសុខជាតិនៃប្រទេស BRICS