ទិវាកុមារអាហ្វ្រិកអន្តរជាតិយកចិត្តទុកដាក់កុមារនៅតំបន់រាំងស្ងួតនៃភាគឦសានអាហ្វ្រិក
2022-06-16 17:45:28
ប្រភព:CRI
ថ្ងៃទី១៦ខែមិថុនាជាទិវាកុមារអាហ្វ្រិកអន្តរជាតិ ក្នុងគោលបំណងឱ្យមនុស្សគ្រប់រូបស្វែងយល់ពីទុក្ខវេទនាដូចជាភាពអត់ឃ្លាន សង្គ្រាម ភាពក្រីក្រនិងជំងឺជាដើមដែលកុមារអាហ្វ្រិកបានរងនោះ ។ ពេលថ្មីៗកន្លងទៅនេះ អង្គការជួយសង្គ្រោះមនុស្សធម៌ ក្នុងនោះ បូករួមទាំងស្ថាប័ននៃអង្គការសហប្រជាជាតិព្រមទាំងអង្គការឧតុនិយមជាច្រើនបានរួមគ្នាចេញផ្សាយសេចក្តីថ្លែងការណ៍ដោយព្រមានថា ដោយសារខ្វះទឹកភ្លៀងនៅរដូវវស្សារយៈពេលបួនឆ្នាំជាប់ៗគ្នា តំបន់ភាគឦសាននៃអាហ្វ្រិកកំពុងរងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមក ។ នៅត្រីមាសទីមួយឆ្នាំនេះ កុមារខ្វះខាតជីវជាតិយ៉ាងធ្ងន់ធ្ងរដែលកំពុងទទួលការព្យាបាលនៅសូម៉ាលី កេនយ៉ានិងអេត្យូពីមានចំនួនកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបនឹងឆ្នាំមុនៗ ។