ហេតុអ្វីខ្យល់អាកាសល្អនៅកន្លែងនេះមួយតោនអាច "លក់" ក្នុងតម្លៃ ៥០ យ័ន?
ក្នុងរដូវក្តៅ ព្រៃឈើឡុងហឹងរបស់ឃុំលីនថាង ស្រុកឆុងយី ទីក្រុងកានចូវ ខេត្តជាំងស៊ី ចូលដល់រដូវដែលមានពណ៌ខៀវស្រងាត់ ។
ពេលព្រឹល លោក ហ្វាង តឹសៀន លេខាបក្សនៃភូមិទូស៊ីឃុំលីនថាង និងអ្នកការពារព្រៃឈើពីរនាក់ទៀតបានឡើងភ្នំដើម្បីល្បាត។ លោក ហ្វាង តឹសៀន បានរៀបរាប់ថា”សព្វថ្ងៃ យើងយកចិត្តទុកដាក់លើព្រៃឈើនេះកាន់តែខ្លាំង ពីព្រោះខ្យល់អាកាសល្អនៅកន្លែងនេះមួយតោនអាច "លក់" ក្នុងតម្លៃ ៥០ យ័ន” ។
អត្រាគ្របដណ្តប់ព្រៃឈើនៃស្រុកឆុងអីមានប្រមាណ ៨៨.៣% ។ ព្រៃឈើឡុងហឹងមាន ២២៦៦ហិចតា ដែលភាគច្រើនជាដើម Chinese fir និងFoliage ។ ពីអតីតកាល ប្រជាជនអាចរក្សាបានតែភ្នំបៃតងក្នុងភាពក្រីក្រ ។
ខ្យល់អាកាសល្អអាច "លក់" ដែលលោក ហ្វាង តឹសៀននិយាយគឺ ខេត្តជាំងស៊ីកំពុងសាកល្បងការជួញដូរកាបូនក្នុងវិស័យព្រៃឈើ ។
លោក ហ្វាង ស៊ីផឹង នាយកនៃមន្ទីរព្រៃឈើរបស់ស្រុកឆុងអី បានបញ្ជាក់ថា “នៅឆ្នាំ ២០២១ ស្រុកឆុងអីត្រូវបានគម្រោងការជួញដូរកាបូនក្នុងវិស័យព្រៃឈើរបស់ខេត្តជាំងស៊ីបញ្ជាក់ជាតំបន់សាកល្បងអភិវឌ្ឍន៍ ។ តាមការប៉ាន់ប្រមាណ ស្រុកឆុងអីមានព្រៃឈើទំហំ២២៦៦ហិចតាត្រូវបានរួមបញ្ចូលក្នុងប្រតិបត្តិការសាកល្បង ក្នុងរយៈពេល ១០ ឆ្នាំ ហើយពេលអនាគត ចំនួនកាបូនអាចដល់ ០.៣ លានតោន ។”
តើតម្លៃរបស់ខ្យល់ល្អគិតដូចយ៉ាងម្តេច?អ្នកសារព័ត៌មានមកដល់ក្រុមហ៊ុនជួញដូរធនធានសាធារណៈខេត្តជាំងស៊ី លើអេក្រង់បានបង្ហាញចំនួនសរុបនៃកាបូនព្រៃឈើដែលអាចត្រូវបានជួញដូររបស់ទីក្រុងជីអាន ស្រុកណានហ្វឹងរបស់ទីក្រុងហ្វូចូវ និងស្រុកឆុងអីរបស់ខេត្តកាន់ចូវ ម្ខាងទៀតគឺសរសេរតម្លៃជួញដូរគឺ”មួយគីឡូក្រាម០.០៥យ័ន។”
លោក វ៉ាន ហៃថោ អគ្គនាយករងនៃក្រុមហ៊ុនជួញដូរធនធានសាធារណៈខេត្តជាំងស៊ីបានរៀបរាប់ថា “តាមទីផ្សារពាណិជ្ជកម្មកាបូនអន្តរជាតិ និងថ្លៃដើមនៃការកាត់បន្ថយការបញ្ចេញកាបូនរបស់ក្រុមហ៊ុន យើងនិងស្ថានប័នព្រៃឈើបានចរចា និងយល់ព្រមតម្លៃការជួញដូរកាបូនក្នុងវិស័យព្រៃឈើគឺមួយគីឡូក្រាមតម្លៃ០.០៥យ័ន ដែលមួយតោនអាចលក់ក្នុងតម្លៃ ៥០ យ័ន។”សព្វថ្ងៃ ទំហំពាណិជ្ជកម្មកាត់បន្ថយការបំភាយដោយស្ម័គ្រចិត្តរបស់ខេត្តជាំងស៊ីជិតដល់ ៥០០០០ តោន ។
ប្រភព៖xinhua
អ្នកបកប្រែ៖刘蓉