គណៈកម្មាធិការត្រួតពិនិត្យនិងគ្រប់គ្រងទ្រព្យសម្បតិ្តជាតិចិនថ្លែងថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក យើងធ្វើឱ្យស៊ីជម្រៅជាបន្តបន្ទាប់នូវការផ្លាស់ប្តូររូបមន្តនៃឧស្សាហកម្មប្រពៃណីនិងបង្កើនការបង្កើតរចនាសម័្ពន្ធនៃឧស្សាហកម្មងើបឡើងថ្មី

2022-06-17 18:15:58
ប្រភព:CRI

  នៅថ្ងៃទី ១៧ ខែមិថុនា ក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានបើកធ្វើសន្និសីទសារព័ត៌មានក្រោមប្រធានបទ"១០ ឆ្នាំចុងក្រោយនេះរបស់ប្រទេសចិន" ។ លោក Peng Huagang អគ្គលេខាធិការនិងជាអ្នកនាំពាក្យនៃគណៈកម្មាធិការត្រួតពិនិត្យនិងគ្រប់គ្រងទ្រព្យសម្បតិ្តជាតិចិនបានធ្វើបទបង្ហាញថា តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ មក មូលធនរដ្ឋនិងសហគ្រាសរដ្ឋបានក្តាប់ជាប់យ៉ាងសកម្មនូវនិន្នាការបដវត្តន៍បច្ចេកវិទ្យានិងនវានុវត្តន៍ឧស្សាហកម្មជុំថ្មី ហើយចាត់ទុកការធ្វើឱ្យកំណែងទម្រង់ផ្នែករចនាសម័្ពន្ធផ្គត់ផ្គង់មានភាពកាន់តែស៊ីជម្រៅជាការណែនាំនិងចាត់ទុកកំណែទម្រង់និងការច្នៃប្រឌិតថ្មីជាកម្លាំងចលករដើម្បីជំរុញការផ្លាស់ប្តូររូបមន្តនៃឧស្សាហកម្មប្រពៃណីនិងការអភិវឌ្ឍឧស្សាហកម្មងើបឡើងថ្មី ។

  លោក Peng Huagang បានលើកឡើងថា ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២១ សហគ្រាសមជ្ឈិមសម្រេចបាននូវទំហំប្រាក់កម្រៃសរុបដល់ទៅ ១៥.៧ ទ្រីលានប្រាក់យាន់ចិន អត្រាកំណើនគិតជាមធ្យមក្នុងមួយឆ្នាំ គឺ ៨ ភាគរយ ។ ការអភិវឌ្ឍជាបន្តបន្ទាប់នៃសហគ្រាសមជ្ឈិមបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាពនិងស្ថិរភាពព្រមទាំងរួមគ្នាពង្រីកផលប្រយោជន៍រួមជាបន្តបន្ទាប់ ៕

គណៈកម្មាធិការត្រួតពិនិត្យនិងគ្រប់គ្រងទ្រព្យសម្បតិ្តជាតិចិនថ្លែងថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក យើងធ្វើឱ្យស៊ីជម្រៅជាបន្តបន្ទាប់នូវការផ្លាស់ប្តូររូបមន្តនៃឧស្សាហកម្មប្រពៃណីនិងបង្កើនការបង្កើតរចនាសម័្ពន្ធនៃឧស្សាហកម្មងើបឡើងថ្មី