វគ្គផ្តាច់ព្រ័ត្រការប្រកួត”ស្ពានភាសាចិន”ពិភពលោកលើកទី ២១ សម្រាប់ថ្នាក់ឧត្តមសិក្សា ប្រចាំព្រះរាជាណាចក្រកម្ពុជា

2022-06-17 18:31:46
ប្រភព:新华网

  នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២២ វគ្គផ្តាច់ព្រ័ត្រការប្រកួត”ស្ពានភាសាចិន”ពិភពពលោកលើកទី ២១ សម្រាប់ថ្នាក់ឧត្តមសិក្សាប្រចាំព្រះរាជាណាចក្រកម្ពុជា ត្រូវបានរៀបចំនៅទីក្រុងភ្នំពេញ​។

  ប្រធានបទរបស់ការប្រកួត”ស្ពានភាសាចិន”លើកនេះគឺ”ក្រោមមេឃគ្រួសារតែមួយ” ។ ក្រោម​ឥទ្ធិពលពីជំងឺកូវីដ១៩ វគ្គផ្តាច់ព្រ័ត្រនេះរៀបចំតាមវិធីអនឡាញ ចែកជា៣ផ្នែក​ គឺការធ្វើសុន្ទរកថា ការសម្តែង សំណួរអំពីចំណេះដឹងវប្បធម៌ចិន ។ កញ្ញា Sao sovannika ដែលមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានឈ្នះជើងឯកពីបេក្ខជនចុងក្រោយចំនួន ១៧ នាក់ កញ្ញានឹងតំណាងប្រទេសកម្ពុជាចូលរួមវគ្គផ្តាច់ព្រ័ត្រការប្រកួត”ស្ពានភាសាចិន”ពិភពពលោកលើកទី ២១ ។ លោក Chheng pochhay និងលោក Heang chanthou មកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានឈ្នះពានរង្វាន់ការសម្តែងល្អបំផុត និងពានរង្វាន់ប្រជាប្រិយភាពបណ្តាញអ៊ីនធើណែត ។

  ក្នុងសុន្ទរកថារបស់កញ្ញា Sao sovannika កញ្ញាបានបញ្ជាក់ថា មិត្តភាពកម្ពុជា និងចិនមិនអាចបំបែកបានឡើយ ការផ្តួចផ្តើម”ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ”ទទួលបានការគាំទ្រពីប្រជាជនខ្មែរ កញ្ញាមានសង្ឃឹមថា ប្រទេសទាំងពីរកម្ពុជា និងចិននឹងខិតខំជាមួយគ្នា ដើម្បីកសាងអនាគតល្អប្រសើរ ។

  លោក Chheng pochhay បានរៀបរាប់ថា ទោះបីជាជំងឺកូវីដ១៩នាំមកការលំបាកក្នុងការសិក្សាភាសាចិនរបស់និសិ្សត និងសិស្សលើពិភពលោក ប៉ុន្តែ ពួកគេមិនបោះបង់ចោល វិទ្យាស្ថានខុងជឺមិនបោះបង់ចោល ពួកគេជំនះការលំបាកយ៉ាងសកម្ម និងយកចិត្តទុកដាក់សិក្សាភាសាចិន ស្វែងយល់ពីវប្បធម៌ចិន ហើយបានស្វែងយល់ប្រទេសចិនកាន់តែជ្រាលជ្រៅ ។

  វគ្គផ្តាច់ព្រ័ត្រការប្រកួតលើកនេះមានការគាំទ្រដោយស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា និងមជ្ឈមណ្ឌលការផ្លាស់ប្តូរ និងសហប្រតិបត្តិការភាសាចិន-បរទេសនៃក្រសួងអប់រំប្រទេសចិន រៀបចំដោយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង ។ មានបេក្ខជនចំនួន ៣៧ នាក់ដែលមកពីសាកលវិទ្យាល័យចំនួន ៨ ដូចជាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិបន្ទាយមានជ័យជាដើម ចំនួនបេក្ខជនលើកនេះជាចំនួនច្រើនបំផុតតាំងពីឆ្នាំ ២០១៨ ។

  ប្រភព៖xinhua

  អ្នកបកបប្រែ៖刘蓉

វគ្គផ្តាច់ព្រ័ត្រការប្រកួត”ស្ពានភាសាចិន”ពិភពលោកលើកទី ២១ សម្រាប់ថ្នាក់ឧត្តមសិក្សា ប្រចាំព្រះរាជាណាចក្រកម្ពុជា