ប្រទេសចិនបានប្រកាសអាជីពថ្មីចំនួន ១៨​ ដូចជា ”អ្នកគ្រប់គ្រងផ្ទះសំណាក់”

2022-06-17 18:32:39
ប្រភព:新华网

  ថ្មីៗនេះ ក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមនៃប្រទេសចិន បានប្រកាសអាជីពថ្មីចំនួន ១៨ ដូចជា “អ្នកគ្រប់គ្រងផ្ទះសំណាក់”“គ្រូអប់រំមាតាបិតា”“គ្រូបង្ហាត់ទេសចរណ៍”“អ្នកបច្ចេកទេសវិស្វកម្មមនុស្សយន្ត”ជាដើម ។

  អ្នកទទួលខុសត្រូវក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមបានបញ្ជាក់ថា អាជីពថ្មីដែលត្រូវបានប្រកាសនេះមានលក្ខណៈដូចខាងក្រោម ។ ទី១គឺ អាជីពថ្មីបង្ហាញពីតម្រូវការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដូចជាអាជីព“អ្នក​បច្ចេកទេសវិស្វកម្មមនុស្សយន្ត” “អ្នកបច្ចេកទេសវិស្វកម្មសុវត្ថិភាពទិន្នន័យ”​ ”អ្នកវិភាគទិន្នន័យអាជីវកម្ម” “អ្នក​បច្ចេកទេសកសិកម្មឌីជីថល”ជាដើម ដែលមានលក្ខណៈឌីជីថល ។ ទី២គឺ ការអនុវត្តតាមការកាត់បន្ថយការ​បញ្ចេញ​កាបូនដល់ចំណុចកំពូល និងតុល្យភាពកាបូន ។ ខណៈពេលដែលថាមពល និងរចនាសម្ព័ន្ធសេដ្ឋកិច្ចកំពុងផ្លាស់ប្តូរ អាជីព”អ្នកផ្តល់សេវាកម្មថាមពលទូទៅ” ”ទីប្រឹក្សាសន្សំសំចៃថាមពល​ និងការកាត់បន្ថយការបំភាយឧស្ម័នអគារ”ត្រូវបានបង្កើតឡើង ។ ទី៣ គឺបំពេញតម្រូវការរបស់ប្រជាជន ដើម្បីជីវភាពរស់នៅកាន់តែប្រសើរឡើង ដូចជាអាជីព “អ្នកគ្រប់គ្រងផ្ទះសំណាក់” “គ្រូអប់រំមាតាបិតា” “គ្រូបង្ហាត់ទេសចរណ៍”ជាដើម ។ ក្នុងចំណោមនេះ វិស័យផ្ទះសំណាក់អភិវឌ្ឍយ៉ាងឆាប់រហ័ស ចំនួន“អ្នកគ្រប់គ្រងផ្ទះសំណាក់”កើនពី០ ដល់ ”រាប់លាន”នាក់ ។

  ប្រភព៖xinhua

  អ្នកបកបប្រែ៖刘蓉

ប្រទេសចិនបានប្រកាសអាជីពថ្មីចំនួន ១៨​ ដូចជា ”អ្នកគ្រប់គ្រងផ្ទះសំណាក់”