“ចំណងមិត្តភាពចិន-ឡាវ ផ្លូវសុភមង្គល”៖និស្សិតសិក្សាអំពីផ្លូវដែករបស់ប្រទេសឡាវធ្វើឱ្យ លោកបណ្ឌិត Pan ដែលជាជនជាតិថៃចាប់អារម្មណ៍យ៉ាងខ្លាំង
ថ្មីៗនេះ លោកបណ្ឌិត Pan ដែលជាជនជាតិថៃបានធ្វើទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកទេសវិជ្ជាជីវៈផ្លូវដែកគុនមីញ ។ វិទ្យាស្ថាននេះមាននិស្សិតឡាវជាច្រើនកំពុងខិតខំសិក្សា ដែលធ្វើឱ្យលោកបណ្ឌិត Pan ចាប់អារម្មណ៍យ៉ាងខ្លាំង។
ចំពោះជនជាតិឡាវ ផ្លូវដែកជាចំណេះដឹងថ្មី ។ នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១ ផ្លូវដែកចិន-ឡាវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ជនជាតិឡាវមានផ្លូវដែកទំនើបមួយខ្សែ។ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សអំពីផ្លូវដែករបស់ប្រទេសឡាវ វិទ្យាស្ថានបច្ចេកទេសវិជ្ជាជីវៈផ្លូវដែកគុនមីញកំពុងបណ្តុះបណ្តាលនិស្សិតឡាវចំនួន ៣២ នាក់ ពួកគេជានិស្សិត និងគ្រូបង្រៀនមកពីប្រទេសឡាវ។ ២ ឆ្នាំក្រោយ ពួកគេនឹងត្រលប់ទៅប្រទេសឡាវវិញ និងក្លាយជាគ្រូអំពីបច្ចេកវិទ្យាផ្លូវដែករបស់ប្រទេសឡាវ ។
សព្វថ្ងៃ ពួកគេកំពុងខិតខំសិក្សានៅវិទ្យាស្ថានបច្ចេកទេសវិជ្ជាជីវៈផ្លូវដែកគុនមីញដើម្បីការអភិវឌ្ឍផ្លូវដែកឡាវ ។ គ្រូបង្រៀនចិន និងមិត្តភក្តិថៃកំពុងលើកទឹកចិត្តដល់ពួកគេ។
ប្រភព៖Yunnan Daily
អ្នកបកប្រែ៖刘蓉