“ចំណងមិត្តភាពចិន-ឡាវ ផ្លូវសុភមង្គល”៖លោកបណ្ឌិត Pan ដែលជាជនជាតិថៃណែនាំ”ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន + ផ្លូវដែកចិន-ឡាវ”

2022-06-21 17:49:10
ប្រភព:云南日报

  នាថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ ក្រុមអ្នកសារព័ត៌មាននៃកិច្ចសម្ភាសន៍ផ្សព្វផ្សាយអន្តរជាតិបណ្តាញអ៊ីនធើណែត”ចំណងមិត្តភាពចិន-ឡាវ” ដែលរៀបចំដោយការិយាល័យគណៈកម្មាធិការសន្តិសុខបណ្តាញអ៊ីនធើណែត និងព័ត៌មាននៃគណៈកម្មាធិការគណៈបក្សកុម្មុយនិស្តចិនខេត្តយូណាន ហើយទទួលរៀបចំដោយគេហទំព័រyunnangateway នៃក្រុមហ៊ុនយូណានដេលីគ្រុបចាប់ផ្តើមធ្វើឡើងនៅទីក្រុងគុនមីញប្រទេសចិន និងប្រទេសឡាវក្នុងពេលតែមួយ។ លោកបណ្ឌិត Pan មន្រ្តីបរទេសផ្នែកផ្សព្វផ្សាយព័ត៌មាននៃគេហទំព័រyunnangateway ដែលមកពីប្រទេសថៃ និងអ្នកសារព័ត៌មានមកដល់តំបន់ខុងកាងនៃតំបន់រួចពន្ធចម្រុះទីក្រុងគុនមីញ ។

  លោកបណ្ឌិត Pan បានឃើញថា បន្ទាប់ពីការត្រួតពិនិត្យគយ របស់របរប្រើប្រាស់ប្រចាំថ្ងៃ សំលៀកបំពាក់ ស្បែកជើង កាបូបដែលផលិតដោយប្រទេសចិន បានតាមវិធី”ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន + ផ្លូវដែកចិន-ឡាវ”​ត្រូវបានដឹក​ជញ្ជូនទៅប្រទេសថៃ ។ លោកបណ្ឌិតចាប់អារម្មណ៍ថា តាំងពីថ្ងៃផ្លូវដែកចិន-ឡាវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលបានបើកផ្លូវដឹកជញ្ជូនថ្មី ផ្តល់កម្លាំងជួយការអភិវឌ្ឍនៃតំបន់ និងប្រទេសតាមផ្លូវដែកចិន-ឡាវនេះ ហើយធ្វើឱ្យផលិផផលចិនអាចត្រូវបានដឹកជញ្ជូនដល់អតិថិជនថៃកាន់តែឆាប់រហ័ស និងកាន់តែងាយស្រួល ។

  ប្រភព៖Yunnan Daily

  អ្នកបកប្រែ៖刘蓉

“ចំណងមិត្តភាពចិន-ឡាវ ផ្លូវសុភមង្គល”៖លោកបណ្ឌិត Pan ដែលជាជនជាតិថៃណែនាំ”ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន + ផ្លូវដែកចិន-ឡាវ”