អ្នកបើករថភ្លើងសញ្ជាតិឡាវក្រុមទីមួយនៃផ្លូវដែកចិន-ឡាវបានចូលបម្រើការងារ

2022-06-21 17:55:20
ប្រភព:xinhua

  ការប្រឡងបើករថភ្លើងសម្រាប់សិក្ខាកាមសញ្ជាតិឡាវនៃផ្លូវដែកចិន-ឡាវ បានបញ្ចប់កាលពីថ្ងៃទី ១៨ ខែមិថុនា​ សិក្ខាកាមឡាវចំនួន ៦៦ នាក់បានប្រឡងជាប់ទាំងអស់ ហើយក្លាយជាអ្នកបើករថភ្លើងសញ្ជាតិឡាវក្រុមទីមួយដែលបានចូលបម្រើការងារជាផ្លូវការ។

  តាមការណែនាំពីក្រុមហ៊ុនផ្លូវដែកចិន-ឡាវភាគីឡាវ បានឱ្យដឹងថា តាំងពីខែធ្នូ ឆ្នាំ ២០២១ ផ្លូវដែកចិន-ឡាវ ដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការ ទីតាំងជួសជុលរថភ្លើងល្បឿនលឿនស្ថានីយវៀងច័ន្ទនៃផ្លូវដែកចិន-ឡាវបានចាប់ផ្តើមបង្កើតជា​ក្រុម។ ក្រោយពីការបណ្តុះបណ្តាលចំណេះដឹង និងការអនុវត្តដោយផ្ទាល់ សិក្ខាកាមបានស្វែងយល់ពីចំណេះដឹង និងបទពិសោធន៍ការងារបើករថភ្លើង ។ ក្រោយពីការបណ្តុះបណ្តាលរយៈពេល ៦ ខែ សិក្ខាកាមឡាវចំនួន ៦៦ នាក់​បានប្រឡងជាប់ទាំងអស់ ពួកគេបានសិក្សាកិច្ចការក្នុងរថភ្លើងល្បឿនលឿន រថភ្លើងដឹកទំនិញ និងក្បាលរថភ្លើង​ពិសេស ដំណើរការទាំងអស់ឈានដល់ឬលើសពី ១០.០០០ គីឡូម៉ែត្រ ។

  តាមការណែនាំពីក្រុមហ៊ុនផ្លូវដែកចិន-ឡាវបានឱ្យដឹងថា អ្នកបើករថភ្លើងសញ្ជាតិឡាវចំនួន ៦៦ នាក់នឹងបំពេញការងារជាអ្នកបើករថភ្លើងតាមកំណាត់ផ្លូវដែកឡាវនៃផ្លូវដែកចិន-ឡាវ ដល់ពេលនោះ មានអ្នកបើករថភ្លើងសញ្ជាតិចិននិងឡាវសរុបពីរនាក់រួមគ្នាបំពេញការងារបើកបរជាធម្មតា​ នាពេលអនាតនឹងតម្រូវឱ្យអ្នកបើកបរឡាវបំពេញការងារ​តែម្នាក់ឯងជាបណ្តើរៗ៕


  ប្រភព៖xinhua

  អ្នកបកប្រែ៖刘蓉

អ្នកបើករថភ្លើងសញ្ជាតិឡាវក្រុមទីមួយនៃផ្លូវដែកចិន-ឡាវបានចូលបម្រើការងារ