ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា៖ កិច្ចសហប្រតិបត្តិការ BRICS បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍពិភពលោក

2022-06-21 17:56:50
ប្រភព:xinhua

  ថ្មីៗនេះ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួល​ការសំភាសន៍ពីអ្នកសារព័ត៌មានរបស់ Xinhua News បានបញ្ជាក់ថា យន្តការកិច្ចសហប្រតិបត្តិការ BRICS តែងតែ​ប្តេជ្ញា​ចិត្ត​ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី កំណើនប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍប្រកប​ដោយ​និរន្តរភាព ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍពិភពលោក។

  ឯកឧត្តមបណ្ឌិត គិន ភា បានបញ្ជាក់ថា តាំងពីថ្ងៃនៃយន្តការកិច្ចសហប្រតិបត្តិការ BRICS ចាប់ដំណើរការ បាន​ទទួល​សមិទ្ធផលសំខាន់ៗជាច្រើន ដូចជា ការបង្កើតធនាគារអភិវឌ្ឍថ្មី BRICS និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍​វ៉ាក់សាំង BRICS ដែលចាប់ដំណើរការនៅឆ្នាំនេះ។ ឯកឧត្តមយល់ឃើញថា BRICS ប្រកាន់ខ្ជាប់នូវ​លទ្ធិពហុភាគី​និយម​ជាមូលដ្ឋាន ដែលមានសារៈសំខាន់ខ្លាំងណាស់លើពិភពលោកបច្ចុប្បន្ននេះ ។ ប្រទេស BRICS ជាក្បាលម៉ាស៊ីន​ដ៏​សំខាន់​នៃកំណើនសេដ្ឋកិច្ចពិភពលោក ដែលបានបញ្ចូលកម្លាំងថ្មីក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពិភពលោក។

  ឯកឧត្តមបណ្ឌិត គិន ភា បានកោតសរសើរគំរូកិច្ចសហប្រតិបត្តិការ”BRICS+” ឯកឧត្តមយល់ឃើញថា ”BRICS+” បង្ហាញពីពហុភាគីនិយម  និងស្មារតីពិតនៃពហុវប្បធម៌ ដែលនឹងជំរុញប្រទេសកំពុងអភិវឌ្ឍឆ្ពោះទៅក្តីសង្ឃឹមរួម ។

  ឯកឧត្តមបណ្ឌិត គិន ភា វាយតម្លៃចំពោះការផ្តួចផ្តើមសន្តិសុខពិភពលោក និងការផ្តួចផ្តើមអភិវឌ្ឍន៍ពិភពលោក ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ការផ្តួចផ្តើមសន្តិសុខពិភពលោកមានសារៈសំខាន់ណាស់ចំពោះបង្កើតសន្តិសុខរួម វាសនាតែមួយ​ ដែលបានបន្តស្មារតីនៃ«ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ» ដើម្បីប្រើប្រាស់ការសន្ទនា ទំនាក់ទំនង​ដៃគូ និងឈ្នះ-ឈ្នះ ជំនួសនូវការប្រឈមមុខអវិជ្ជមាន ដែលបានផ្តល់ផែនការដំណោះស្រាយឱនភាព​សន្តិភាព ។ ការផ្តួចផ្តើមអភិវឌ្ឍពិភពលោកនឹងផ្តល់កម្លាំងជំរុញកំណើនសេដ្ឋកិច្ចពិភពលោក និងការអភិវឌ្ឍប្រកបដោយចីរភាព ។

  បើសម្លឹងមើលទៅកិច្ចប្រជុំមេដឹកនាំ BRICS លើកទី១៤ ដែលនឹងរៀបចំនេះ ឯកឧត្តមបណ្ឌិត គិន ភា បានបញ្ជាក់ថា កិច្ចប្រជុំនេះមានសារៈសំខាន់សម្រាប់បណ្តាប្រទេស BRICS ក្នុងការពង្រឹងភាពជាដៃគូ  និងការស្តារសេដ្ឋកិច្ច​ឡើង​វិញ​​ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយដោះស្រាយបញ្ហាសំខាន់ៗនៅក្នុងសេដ្ឋកិច្ចពិភពលោក និងវិស័យ​ផ្សេងៗ ។ ឯកឧត្តមជឿជាក់ថា ភាគីទាំងអស់នឹងបន្តអនុវត្តស្មារតី BRICS នូវការបើកចំហ និងការធ្វើ​កិច្ចសហ​ប្រតិបត្តិការឈ្នះ-ឈ្នះ​ ហើយពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យ ចាប់ដំណើរការថ្មីនូវកិច្ចសហ​ប្រតិបត្តិការ​របស់ប្រទេសBRICS ។ លទ្ធផលនៃកិច្ចប្រជុំនេះ មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រទេស BRICS ប៉ុណ្ណោះទេ ថែមទាំងនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត និងពិភពលោកទៀតផង។

  ប្រភព៖xinhua

  អ្នកបកប្រែ៖刘蓉

ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា៖ កិច្ចសហប្រតិបត្តិការ BRICS បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍពិភពលោក