វេទិកាចិននិងសកលភាវូបនីយកម្មលើកទី ៨ ប្រារព្ធឡើងនៅក្រុងប៉េកាំង ឯកអគ្គរាជទូត/រដ្ឋទូតនៃប្រទេសជាច្រើនប្រចាំនៅប្រទេសចិនចែករំលែកពីទស្សនៈអំពីការងើបឡើងវិញនៃសាកលលោកបន្ទាប់ពីបញ្ចប់ជំងឺ Covid-19

2022-06-22 16:10:52
ប្រភព:CRI

  វេទិកាចិននិងសកលភាវូបនីយកម្មលើកទី ៨ ដែលរៀបចំដោយធនាគាគំនិតសាកលភាវូបនីយកម្ម (CCG) បានប្រារព្ធឡើងនៅក្រុងប៉េកាំងកាលពីថ្ងៃទី ២០ ខែមិថុនា ។ ឯកអគ្គរាជទូត/រដ្ឋទូតនៃប្រទេសជាច្រើនប្រចាំនៅប្រទេសចិនបានបង្ហាញពីការរំពឹងទុកនិងទស្សនទានស្តីពីសហគមន៍អន្តរជាតិរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមនានាក្នុងដំណាក់កាលបន្ទាប់ពីបញ្ចប់ជំងឺ Covid-19 ។

  លោក Ali Obaid Al Dhaheri ឯកអគ្គរាជទូតះអេមីរ៉ាតអារ៉ាប់រួមប្រចាំនៅប្រទេសចិនបានថ្លែងថា ប្រទេសនានានៅលើពិភពលោកគួរតែផ្តោតសំខាន់ទៅលើទស្សនទានកិច្ចសហប្រតិបត្តិការរួមនិងសន្តិសុខប្រកបដោយនិរន្តរភាព ដើម្បីរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមនានា ។

  លោក Arthayudh Srisamoot ឯកអគ្គរាជទូតះប្រចាំនៅចិនបានថ្លែងថា នៅឆ្នាំ ២០២២ ប្រទេសចិនគឺជាប្រធានប្តូរវេននៃប្រទេស BRICS ប្រទេសថៃក៏នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APEC ផងដែរ ។ ក្នុងបរិបទនេះ ត្រូវជំរុញនិន្នាការសំខាន់ៗចំនួនបី ដូចជា កិច្ចសហប្រតិបត្តិការក្នុងតំបន់ ការធ្វើឌីជីថលភាវូបនីយកម្មនិងថាមពលស្អាត ៕

វេទិកាចិននិងសកលភាវូបនីយកម្មលើកទី ៨ ប្រារព្ធឡើងនៅក្រុងប៉េកាំង ឯកអគ្គរាជទូត/រដ្ឋទូតនៃប្រទេសជាច្រើនប្រចាំនៅប្រទេសចិនចែករំលែកពីទស្សនៈអំពីការងើបឡើងវិញនៃសាកលលោកបន្ទាប់ពីបញ្ចប់ជំងឺ Covid-19