COP15ដំណាក់កាលទី២នឹងរៀបចំនៅទីក្រុងម៉ុងរ៉េអាល់ប្រទេសកាណាដា
ក្រុមប្រធានCOP15នៃអង្គការសហប្រជាជាតិ បានសម្រេចចិត្តនឹងរៀបចំCOP15ដំណាក់កាលទី២នៅថ្ងៃទី៥ ដល់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២២ នៅទីក្រុងម៉ុងរ៉េអាល់ប្រទេសកាណាដា។ ប្រទេសចិននឹងបន្តដើរតួនាទីជាប្រទេសប្រធានដឹកនាំកិច្ចការសំខាន់ៗ និងកិច្ចការនយោបាយក្នុងCOP15។ ប្រធានបទ និងនិមិត្តសញ្ញាជាដើមរបស់COP15មិនផ្លាស់ប្តូរទេ ។
COP15ដំណាក់កាលទី១ ត្រូវបានរៀបចំនៅថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ នៅទីក្រុងគុនមីញតាម”បណ្តាញអ៊ីនធើណែត និងនៅកន្លែងផ្ទាល់” ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំលើកដំបូងនៃCOP15 ឯកឧត្តម ស៊ី ជីនភីង ប្រធានរដ្ឋចិនបានថ្លៃងសុន្ទរកថាគន្លឹះ ហើយប្រកាសថា ប្រទេសចិននាំមុខគេក្នុងការវិនិយោគ ១.៥ ពាន់លានយ័ន ដើម្បីបង្កើតមូលនិធិជីវចម្រុះគុនមីញ ហើយសេចក្តីប្រកាសទីក្រុងគុនមីញ ត្រូវបានអនុម័តជាផ្លូវការ ។ COP15ដំណាក់កាលទី ១ និងសមិទ្ធិផលរបស់COP15 បានចាក់បញ្ចូលកម្លាំងនយោបាយខ្លាំងក្នុងការដំណើរការការពារជីវចម្រុះលើពិភពលោក និងភាគីទាំងអស់យល់ព្រមលើ "ក្របខណ្ឌជីវចម្រុះពិភពលោកក្រោយឆ្នាំ ២០២០" ។ សង្គមអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រដ្ឋាភិបាលចិន និងជំរុញដំណើរជីវចម្រុះលើពិភពលោក ហើយការខិតខំ និងវិភាគទានរៀបចំCOP15ដំណាក់កាលទី ១ និងCOP15ដំណាក់កាលទី ២ ។
ប្រភព៖ក្រសួងអេកូ-បរិស្ថានចិន
អ្នកបកប្រែ៖刘蓉