អាយុរៀបការដំបូងជាមធ្យមគឺ២៨.៦៧ ហេតុអ្វីជនជាតិចិនរៀបការអាយុកាន់តែច្រើន?

2022-06-24 16:25:17
ប្រភព:人民日报

  តាម«សៀវភៅជំរឿនប្រជាជនចិនឆ្នាំ ២០២០» បានបង្ហាញថា នៅឆ្នាំ ២០២០ អាយុរៀបការជាមធ្យមរបស់ជនជាតិចិនកើនឡើងដល់អាយុ ២៨.៦៧ ក្នុងចំណោមនេះ អាយុរៀបការបុរសជាមធ្យមគឺ ២៩.៣៨ អាយុនារីគឺ ២៧.៩៥ ។ ហេតុអ្វីជនជាតិចិនរៀបការអាយុកាន់តែច្រើន?

  លោក ហ្វឹង វ៉ានមឺង នាយកការិយាល័យស្រាវជ្រាវសាធារណៈ និងធនធានមនុស្សនៃមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍ក្រុមប្រឹក្សារដ្ឋចិន​​ បានវិភាគថា មូលហេតុសំខាន់ដែលជនជាតិចិនអាយុរៀបការកាន់តែច្រើនគឺដោយសារកម្រិតការអប់រំខ្ពស់ជាងមុន ចំណាយរៀបការកើនឡើង ការប្រកួតប្រជែងលើការរកការងារ និងធ្វើការកាន់តែខ្លាំង គំនិតរៀបការមានការផ្លាស់ប្តូរ ។ល។

  លោក ហ្វឹង វ៉ានមឺង ផ្តល់យោបល់ថា រដ្ឋាភិបាលត្រូវកាត់បន្ថយចំណាយលើការរៀបការ កែទំនៀមទម្លាប់ប្រពៃណីមិនសមរម្យ​​​ ដូចជាថ្លៃទឹកដោះខ្ពស់ជាដើម ត្រូវធ្វើឱ្យយុវជនពិភាក្សាអំពីកិច្ចការរៀបការដោយងាយស្រួល កុំបារម្ភអំពីការរៀបការ ។ ត្រូវកែល្អបរិស្ថានអាពាហ៍ពិពាហ៍និងកំណើត លើកកម្រិតសេវាកម្ម និងគុណភាពអាពាហ៍ពិពាហ៍ ពង្រឹកការរាប់អានមិត្តភក្តិ ដើម្បីជំរុញយុវជនកាន់តែច្រើនអាចរៀបការដោយជោគជ័យ ។ ក្រៅពីនេះ អំពាវនាវនូវសារៈសំខាន់របស់អាពាហ៍ពិពាហ៍ គ្រួសារ និងការបង្កើតកូន ហើយកាត់បន្ថយអារម្មណ៍អវិជ្ជមានចំពោះអាពាហ៍ពិពាហ៍ គ្រួសារ និងការបង្កើតកូន ។

  ប្រភព៖China News

  អ្នកបកប្រែ៖刘蓉

អាយុរៀបការដំបូងជាមធ្យមគឺ២៨.៦៧ ហេតុអ្វីជនជាតិចិនរៀបការអាយុកាន់តែច្រើន?