ចេញដំណើរឆ្ពោះទៅមុខ|កសាងផ្លូវតភ្ជាប់គ្នា
នាខែមីនា ឆ្នាំ ២០២២ លោក ទីណាវ៉ា និងប្រពន្ធ លោកស្រី ស៊ីហាឡា បានថតរូបអាពាហ៍ពិពាហ៍ពិសេសមួយនៅស្ថានីយ៍រថភ្លើងល្បឿនលឿនវៀងច័ន្ទនៃផ្លូវចិន-ឡាវ ដែលបានទទួលប្រជាប្រិយភាពលើបណ្តាញអ៊ីនធើណែតនៅប្រទេសឡាវ ។ អ្នកលេងអ៊ីនធើណែតជាច្រើនជូនពរថា “រូបថតអាពាហ៍ពិពាហ៍នេះមានគំនិតច្នៃប្រឌិតណាស់ ដែលជារូបថតអាពាហ៍ពិពាហ៍ស្អាតជាងគេខ្ញុំធ្លាប់ឃើញ ។” “ស្ញប់ស្ញែងនឹងពួកគេណាស់ ! ខ្ញុំក៏ចង់ទៅមើលរថភ្លើងល្បឿនលឿនលេខឡានឆាងផងដែរ។”
ប៉ុន្មានឆ្នាំនេះ ប្រទេសចិន និងប្រទេសកំពុងអភិវឌ្ឍន៍នៅជិតខាងពន្លឿនដំណើរនៃការតភ្ជាប់គ្នា ។ នៅខែធ្នូ ឆ្នាំ ២០២២ ផ្លូវដែកចិន-ឡាវដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ នៅខែមីនា ឆ្នាំ ២០២២ ស្ពានTemburong ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលជាស្ពានឆ្លងកាត់សមុទ្រវែងបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៏ ។ នៅខែឧសភា ឆ្នាំ ២០២២ ផ្លូវព្រលានយន្តហោះអន្តរជាតិអង្គរខេត្តសៀមរាបនៃប្រទេសកម្ពុជាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ គម្រោងតភ្ជាប់គ្នាទាំងអស់នេះបានចូលរួមការសាងសង់ដោយក្រុមហ៊ុនចិន ដែលបានធ្វើឱ្យប្រជាជនក្នុងប្រទេសនោះទទួលបានអត្ថប្រយោជន៍ជាក់ស្តែង ។
លោក Tharakorn Wusatirakul នាយករងនៃមជ្ឈមណ្ឌលស្រាវជ្រាវកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ”ថៃ និងចិន បានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅអាស៊ីអាគ្នេយ៍ទាំងមូលត្រូវការការអភិវឌ្ឍជាបន្តបន្ទាន់ កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននឹងជួយកែលម្អកម្រិតហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសក្នុងតំបន់ និងកសាងហេដ្ឋារចនាសម្ព័ន្ធការតភ្ជាប់ទ្រង់ទ្រាយធំ។ ប្រទេសចិនជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេលើពិភពលោក ដែលបាននិងកំពុងខិតខំជំរុញកិច្ចសហប្រតិបត្តិការបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ហើយចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយប្រទេសផ្សេងទៀត ។ ឆ្នាំនេះ ប្រទេសចិនជាប្រធានផ្លាស់វេននៃប្រទេស BRICS ប្រទេសចិនជំរុញយន្តការកិច្ចសហប្រតិបត្តិការ BRICS ដើម្បីបន្តធ្វើឱ្យកិច្ចសហប្រតិបត្តិការ "BRICS+"កាន់តែស៊ីជម្រៅ ។
លោក Herman Tiu Laurel ស្ថាបនិកនៃសមាគមស្រាវជ្រាវអំពីគោលនយោបាយប្រទេស BRICS របស់ប្រទេសហ្វីលីពីន បានបញ្ជាក់ថា ប្រទេសចិនជាអ្នកអនុវត្តពហុភាគីនិយមជាក់ស្តែង ។ ការពង្រឹងកិច្ចសហប្រតិបត្តិការ BRICS នឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការបណ្តាប្រទេសកំពុងអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ និងធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍ប្រមូលផ្តុំកម្លាំងជាមួយគ្នា ។ លោកជឿជាក់ថា ពេលអនាគត កិច្ចសហប្រតិបត្តិការ “BRICS+”ក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងមានអនាគតកាន់តែភ្លឺស្វាង ។
ប្រភព៖ប្រជាជនដេលី
អ្នកបកប្រែ៖刘蓉