ចេញដំណើរឆ្ពោះទៅមុខ|កិច្ចសហប្រតិបត្តិការអប់រំវិជ្ជាជីវៈរវាងប្រទេសតំបន់ទន្លេឡានឆាង-មេគង្គមានអនាគតភ្លឺស្វាង

2022-06-27 17:45:37
ប្រភព:云南日报

  ប៉ុន្មានឆ្នាំកន្លងមកនេះ ក្នុងកិច្ចសហប្រតិបត្តិការរវាងខេត្តយូណាន និងប្រទេសក្នុងតំបន់ទន្លេមេគង្គ ការផ្លាស់ប្តូរវប្បធម៌ទទួលសមិទ្ធិផលជាផ្លែផ្កា។ ក្នុងវិស័យអប់រំវិជ្ជាជីវៈ “មូលដ្ឋានអប់រំវិជ្ជាជីវៈប្រទេសតំបន់ទន្លេឡានឆាង-មេគង្គ” និង​”សម្ព័ន្ធ​អប់រំវិជ្ជាជីវៈប្រទេសតំបន់ទន្លេឡានឆាង-មេគង្គ”បានក្លាយជាម៉ាកដ៏ល្បីឈ្មោះ ។

  នៅឆ្នាំ២០២១ សាកលវិទ្យាល័យជនជាតិយូណាន សាកលវិទ្យាល័យធនធានមនុស្សកម្ពុជា និងក្រុមហ៊ុនROAD &OCEAN ប្រឹក្សាយោបល់(កម្ពុជា) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃមូលដ្ឋានអប់រំវិជ្ជាជីវៈប្រទេសតំបន់ទន្លេឡានឆាង-មេគង្គ(មូលដ្ឋាននៃសាកលវិទ្យាល័យធនធានមនុស្សកម្ពុជា)។ មូលដ្ឋាននេះជាមូលដ្ឋានទី៣ ដែលសាកលវិទ្យាល័យជនជាតិយូណានបង្កើតនៅបរទេស បន្ទាប់ពីនៅប្រទេសមីយ៉ាន់ម៉ា និងឡាវ ។ សម្ព័ន្ធអប់រំវិជ្ជាជីវៈប្រទេសតំបន់ទន្លេឡានឆាង-មេគង្គ បានធ្វើការបណ្តុះបណ្តាលតាម”បណ្តាញអីុនធើណែត និងនៅកន្លែងផ្ទាល់” ការបណ្តុះបណ្តាលតាមបណ្តាញអីុនធើណែត រួមមាន ការបណ្តុះបណ្តាលវិជ្ជាជីវៈបង្កើតមុខរបររបស់យុវជនឡាវ ការបណ្តុះបណ្តាលវិជ្ជាជីវៈនាយកសាលារបស់មីយ៉ានម៉ា។ ការបណ្តុះបណ្តាលនៅកន្លែងផ្ទាល់រួមមាន វគ្គបណ្តុះបណ្តាល​ ប្រទេសចិន-មីយ៉ាន់ម៉ា ឆ្នាំ​២០២១ វគ្គប្រឹក្សា និងការផ្លាស់ប្តូរប្រទេសចិន និងមីយ៉ាន់ម៉ា- ការបណ្តុះបណ្តាលអំពីការលើកកម្ពស់សមត្ថភាពពិសេសរបស់មេកានិកមីយ៉ាន់ម៉ាជាដើម ។ ការបណ្តុះបណ្តាលទាំងអស់នេះ បានបណ្តុះ​ធនធាន​មនុស្សប្រទេសទន្លេមេគង្គចំនួនជាង ១០០០ នាក់ ។

  សព្វថ្ងៃ សម្ព័ន្ធអប់រំវិជ្ជាជីវៈប្រទេសតំបន់ទន្លេឡានឆាង-មេគង្គដែលផ្តួចផ្តើមដោយសាកលវិទ្យាល័យជនជាតិយូណាន​មានសមាជិកចំនួន ៥១។ សមាជិកសម្ព័ន្ធអប់រំវិជ្ជាជីវៈប្រទេសតំបន់ទន្លេឡានឆាង-មេគង្គធ្វើការច្នៃប្រឌិត​ជាបន្ត​បន្ទាប់​ក្នុងការកសាងមូលដ្ឋាន វិធីក្នុងការបណ្តុះបណ្តាល និងសៀវភៅបណ្តុះបណ្តាល ដែលបានទទួលសមិទ្ធិផលថ្មី។ សមាជិកសម្ព័ន្ធអប់រំវិជ្ជាជីវៈប្រទេសតំបន់ទន្លេឡានឆាង-មេគង្គ បានបោះពុម្ភផ្សាយសៀវភៅបណ្តុះបណ្តាលការអប់រំវិជ្ជាជីវៈរបស់ប្រទេសតំបន់ទន្លេឡានឆាង-មេគង្គ ៣ ប្រភេទ សរុបមាន ២៣ ក្បាល ។ សព្វថ្ងៃ មូលដ្ឋានអប់រំវិជ្ជាជីវៈរបស់ប្រទេសតំបន់ទន្លេឡានឆាង-មេគង្គ បានបណ្តុះបណ្តាលជនបរទេសដែលមកធ្វើការនៅប្រទេសចិនសរុបជាង ៤ ម៉ឺននាក់នៅខេត្តយូណាន ។

  ឯកឧត្តម CHEA SE អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជាបានបញ្ជាក់ថា ក្នុងផែនការការស្តារ និងការអភិវឌ្ឍ​ទេសចរណ៍ក្នុងឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ក្រសួងទេសចរណ៍កម្ពុជាខិតខំអភិវឌ្ឍធនធានមនុស្សក្នុងវិស័យ​ទេសចរណ៍ និងលើកឡើងនូវគោលដៅ ”មនុស្សម្នាក់ ជំនាញមួយ ” និងបានបង្កើតប្រព័ន្ធ​គ្រប់គ្រង​ការបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈទេសចរណ៍តាមបណ្តាញអីុនធឺណែត ។

  ប្រភព៖កាសែតយូណានដេលី

  អ្នកបកប្រែ៖刘蓉

ចេញដំណើរឆ្ពោះទៅមុខ|កិច្ចសហប្រតិបត្តិការអប់រំវិជ្ជាជីវៈរវាងប្រទេសតំបន់ទន្លេឡានឆាង-មេគង្គមានអនាគតភ្លឺស្វាង