ពិព័រណ៍ទេសចរណ៍អន្តរជាតិចិនឆ្នាំ ២០២២ នឹងរៀបចំនៅទីក្រុងគុនមីញប្រទេសចិននាខែកក្កដា
ពិព័រណ៍ទេសចរណ៍អន្តរជាតិចិនឆ្នាំ ២០២២ នឹងរៀបចំនៅទីក្រុងគុនមីញប្រទេសចិននាថ្ងៃទី២២ ដល់ខែ ២៤ ខែកក្កដា ឆ្នាំ ២០២២ ។ ពិព័រណ៍ទេសចរណ៍អន្តរជាតិចិនឆ្នាំ ២០២២ នឹងរៀបចំដោយនាយកដ្ឋានទេសចណ៍ នាយកដ្ឋានទេសចរណ៍អាកាសចរណ៍ស៊ីវិលចិន និងសាលាខេត្តយូណាន សព្វថ្ងៃ កិច្ចការទាំងអស់កំពុងដំណើរការយ៉ាងរលូន ការគ្រប់គ្រងជំងឺកូវីដ-១៩ ក៏ជាកិច្ចការសំខាន់តាំងពីដើមរហូតដល់ចប់ ។
ពិព័រណ៍ទេសចរណ៍នេះនឹងមានខ្លឹមសារ និងវិធីបង្ហាញដ៏សម្បូរបែប ។ ផ្ទៃក្រឡាពិព័រណ៍ជិត ៧ ម៉ឺនម៉ែត្រការ៉េ (ស្តាង់ពិព័រណ៍ចំនួន ២៥០០) នឹងមានប្រទេស និងតំបនចំនួនជាង ៧០ ចូលរួមតាមបណ្តាញអីុនធើណែត និងនៅកន្លែងផ្ទាល់ ហើយចំពោះប្រទេសចិន នឹងមានខេត្ត(តំបន់ ទីក្រុង)ចំនួន ៣១ ចូលរួម ហើយស្ថាប័នវប្បធម៌ និងទេសចរណ៍ ក៏ដូចជាសហគ្រាសចំនួន ២០០ នឹងចូលរួម ។
ក្នុងពិព័រណ៍ទេសចរណ៍នេះ នឹងមានពន្លារូបភាពវប្បធមនិងទេសចរណ៍ ពន្លាគោលបំណងរស់នៅប្រកបដោយសុខភាពល្អ ពន្លាទេសចរណ៍និងកីឡា ពន្លាការចំណាយលើវប្បធម៌និងទេសចរណ៍ ពន្លាសញ្ញាទេសចរណ៍និងវប្បធម៌របស់ខេត្ត(តំបន់និងទីក្រុង) ពន្លាក្រុមហ៊ុនទេសចរណ៍និងវប្បធម៌ប្រទេសចិន ពន្លាវត្ថុបុរាណ ពន្លាទេសចរណ៍វៃឆ្លាត ពន្លាអាជីវកម្មថ្មីវិស័យទេសចរណ៍ ពន្លាដំណើរទេសចរណ៍ក្រៅប្រទេស ជាដើម ។
ក្នុងពិព័រណ៍ទេសចរណ៍នេះ អ្វីសំខាន់ៗគឺបច្ចេកវិទ្យា ពិព័រណ៍ទេសចរណ៍នេះ នឹងរៀបចំវេទិកាច្នៃប្រឌិត និងអភិវឌ្ឍន៍ទេសចរណ៍ឆ្លាតវៃ ដែលនឹងបង្ហាញពីបច្ចេកវិទ្យាថ្មី និងកម្មវិធីថ្មីក្នុងទេសចរណ៍ឆ្លាតវៃ ។ ការបង្ហាញតាមបណ្តាញអីុនធើណែត និងនៅកន្លែងផ្ទាល់ អតិថិជនលើពិភពលោកនឹងជជែកគ្នាតាមវីដេអូ និងសំឡេងដោយគ្មានឧបសគ្គ ។
ក្នុងពិព័រណ៍ទេសចរណ៍នេះ មានសកម្មភាពជាច្រើន ដូចជាសន្និសីទផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ខេត្តយូណាន និងវេទិកាកំពូលនៃសហគមន៍រួមវាសនាតែមួយក្នុងតំបន់អាស៊ីដែលជំរុញដោយផ្លូវដែកចិន-ឡាវជាដើម ។ ក្រៅពីនេះ ក្នុងពិព័រណ៍ទេសចរណ៍នេះនឹងមានសកម្មភាពចុះហត្ថលេខាលើគម្រោងទេសចរណ៍វប្បធម៌ និងការវិនិយោគជាដើម ។
ប្រភព៖កាសែតយូណានដេលី
អ្នកបកប្រែ៖刘蓉