ប្រទេសចិនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះរាជវង្សានុវង្សាខ្មែរដែលបរិច្ចាគដល់គ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេសចិន

2022-06-28 17:42:46
ប្រភព:中新网

  ថ្មីៗនេះ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សួរសុខទុក្ខ និងបរិច្ចាគចំពោះគ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេសចិន ។ លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ២៧ ខែមិថុនា ។

  លោកZhao Lijianបានថ្លែងថា ប្រទេសចិន និងប្រទេសកម្ពុជាជា”មិត្តដែកថែប” មានប្រពៃណីនៃការគាំទ្រគ្នាទៅវិញទៅមក និងការជួយគ្នាទៅវិញទៅមក ។ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរបានជួយប្រទេសចិនជាច្រើនលើកក្នុងខណៈពេលប្រទេសចិន​រង​គ្រោះ​ធម្មជាតិ ។ លើកនេះ ព្រះរាជវង្សានុវង្សាខ្មែរបានគាំទ្រប្រទេសចិនទប់ទល់នឹងទឹកជំនន់ ដែលបានបង្ហាញថា មិត្តភាពរវាងព្រះរាជវង្សានុវង្សាខ្មែរ និងប្រជាជនយ៉ាងជ្រាលជ្រៅ ហើយក៏បង្ហាញពីស្មារតីនូវសហគមន៍រួមវាសនាតែមួយចិន-កម្ពុជា ចំពោះនេះ ភាគីចិនបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ។

  ប្រភព៖China News

  អ្នកបកប្រែ៖刘蓉

ប្រទេសចិនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះរាជវង្សានុវង្សាខ្មែរដែលបរិច្ចាគដល់គ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេសចិន