ប្រទេសចំនួន ៧៦ ដាក់បញ្ចូលភាសាចិនទៅក្នុងប្រព័ន្ធអប់រំជាតិ
នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ លោក ធាន លីស៊ីន ប្រធាននាយកដ្ឋានគ្រប់គ្រងភាសា និងព័ត៌មាននៃក្រសួងអប់រំប្រទេសចិនបានណែនាំថា គិតដល់ឆ្នាំ ២០២១ ទីភ្នាក់ងារឯកទេសចំនួន១០នៃអង្គការសហប្រជាជាតិ គឺអង្គការយូណេស្កូ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ អង្គការទេសចរណ៍ពិភពលោក បានយកភាសាចិនជាភាសាផ្លូវការ ។ តំបន់ និងប្រទេសចំនួន ១៨០ មានការអប់រំភាសាចិន ប្រទេសចំនួន ៧៦ ដាក់បញ្ចូលភាសាចិនទៅក្នុងប្រព័ន្ធអប់រំជាតិ ចំនួនជនបរទេសកំពុងសិក្សាភាសាចិនលើសពី ២៥០ លាននាក់ សរុបមានជនបរទេសជិត២០០លាននាក់បានសិក្សា និងប្រើប្រាស់ភាសាចិន ។
ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ប្រទេសចិនបានបង្កើត និងផ្សព្វផ្សាយស្តង់ដារលើកដំបូងសម្រាប់អ្នកសិក្សាបរទេស ដើម្បីវាយតម្លៃកម្រិតភាសាចិនរបស់អ្នកសិក្សាបរទេស គឺ«ស្តង់ដារការអប់រំភាសាចិនអន្តរជាតិ និងកម្រិតភាសាចិន» ដែលត្រូវបានបកប្រែទៅជា៨ភាសា ។ ប្រទេសចិនបានបង្កើតស្ថានប័នតេស្តសមត្ថភាពភាសាចិន និងបង្កើតHSK ។
ប្រភព៖China News
អ្នកបកប្រែ៖刘蓉