តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិដាស់តឿនឱ្យអង្គការណាតូកុំយក វិបត្តិអ៊ុយក្រែនធ្វើមកជាលេសដើម្បីបង្ក"សង្គ្រាមត្រជាក់ថ្មី"

2022-06-29 17:30:00
ប្រភព:CRI

  លោក Zhang Jun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាក្នុងសន្និសីទបើកចំហស្តីពីបញ្ហាអ៊ុយក្រែននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៨ខែមិថុនាដោយដាស់តឿនឱ្យអង្គការណាតូកុំយកវិបត្តិអ៊ុយក្រែនមកធ្វើជាលេសដើម្បីបង្ក"សង្គ្រាមត្រជាក់ថ្មី"។

  លោក Zhang Jun បានថ្លែងថា ប្រទេសចិនបានសង្កេតឃើញពីការកែសម្រួលយុទ្ធសាស្រ្តនៃអង្គការណាតូ ព្រមទាំងយកចិត្តទុកដាក់ខ្លាំងទៅលើខ្លឹមសារគោលនយោបាយនៃអ្វីដែលហៅថាឯកសារ “គំនិតយុទ្ធសាស្រ្ត”របស់អង្គការណាតូ។ ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការដែលកម្លាំងមួយចំនួនញុះញង់អង្គការណាតូឱ្យវាតទីទៅអាស៊ីប៉ាស៊ីហ្វីក ឬក៏ពឹងផ្អែកសម្ព័ន្ធមិត្តយោធាដើម្បីបង្កើត “អង្គការណាតូបែបអាស៊ីប៉ាស៊ីហ្វីក” ។

  លោក Zhang Jun បានសង្កត់ធ្ងន់ថា ការចរចាគឺជាមធ្យោបាយតែមួយគត់សម្រាប់ការស្តារនិងពង្រឹងសន្តិភាពឡើងវិញ  ការឈប់បាញ់គ្នាក្នុងពេលឆាប់ៗគឺជាបំណងប្រាថ្នារួមរបស់សហគមន៍អន្តរជាតិ៕

តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិដាស់តឿនឱ្យអង្គការណាតូកុំយក វិបត្តិអ៊ុយក្រែនធ្វើមកជាលេសដើម្បីបង្ក"សង្គ្រាមត្រជាក់ថ្មី"