ប្រទេសចិនបានដក”សញ្ញាផ្កាយ”លើកាតធ្វើដំណើរ (កាតសម្រាប់ការគ្រប់គ្រងជំងឺកូវីដ១៩) ទេសចរណ៍នឹងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស

2022-06-30 17:57:14
ប្រភព:中国经济网

  នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២ ប្រទេសចិនបានដក”សញ្ញាផ្កាយ”លើកាតធ្វើដំណើរ ។

  ក្រោយពីព័ត៌មាននេះបានផ្សព្វផ្សាយរយៈពេល ៣០ នាទី គិតត្រឹមដល់ថ្ងៃទី ២៩ ខែ មិថុនា  ម៉ោង ១៥ និង ៣០ នាទី ទិន្នន័យស្វែងរកសំបុត្រយន្តហោះកើនឡើង៦០% ទិន្នន័យស្វែងរកសណ្ឋាគារកើនឡើងទ្វេរដង ទិន្នន័យស្វែងរកសំបុត្ររថភ្លើងកើនឡើង ១.៥ដង ។

  អ្នកធ្វើការវិស័យទេសចរណ៍ជាច្រើនក៏បង្ហាញពីចំណាប់អារម្មណ៍រំភើបចិត្តដែរ ។

  លោក ស៊ី សៀវឡឹ អ្នកនាំពាក្យក្រុមហ៊ុនChina Youth Travel Service បានបញ្ជាក់ថា “ការស្ទុះងើបឡើងវិញទេសចរណ៍កាន់តែមានទំនុកចិត្ត! ​ការដក”សញ្ញាផ្កាយ”លើកាតធ្វើដំណើរមានន័យថា ការធ្វើដំណើររបស់អ្នកទេសចរនឹងកើនឡើងយ៉ាងខ្លាំង ដែលនឹងជំរុញគ្រប់វិស័យងើបឡើងវិញ ។ សព្វថ្ងៃ ជិតដល់វិស្សមកាលធំ   ក្នុងរយៈពេលនេះដកសញ្ញាផ្កាយ”លើកាតធ្វើដំណើរ ដែលធ្វើឱ្យអ្នកធ្វើការវិស័យទេសចរណ៍មានចំណាប់អារម្មណ៍ទន្ទឹងរង់ចាំពេលល្អក្នុងវិស្សមកាលធំ ។

  លោក កាវ ផឹង អ្នកធ្វើការវិស័យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា “ក្រោយពីមានភាពមិនប្រសើរនាដើមឆ្នាំក្នុងវិស័យអាកាសចរណ៍ស៊ីវិល ការដកសញ្ញាផ្កាយលើកាតធ្វើដំណើរមានន័យថា វិស័យអាកាសចរណ៍ស៊ីវិលមានក្តីសង្ឃឹមក្នុងត្រីមាសទីបី។”

  ប្រភព៖វេបសាយសេដ្ឋកិច្ចចិន

  អ្នកបកប្រែ៖刘蓉

ប្រទេសចិនបានដក”សញ្ញាផ្កាយ”លើកាតធ្វើដំណើរ (កាតសម្រាប់ការគ្រប់គ្រងជំងឺកូវីដ១៩) ទេសចរណ៍នឹងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស