ការប្រើប្រាស់AIធ្វើឱ្យពិភពលោកកាន់តែមានភាពកក់ក្តៅ

2022-06-30 17:58:16
ប្រភព:中国新闻网

  ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បច្ចេកវិទ្យាឌីជីថល ដូចជា AI និងCloud computing កំពុងជំរុញការអភិវឌ្ឍឧស្សាហកម្មពិត និងសេដ្ឋកិច្ចឌីជីថលកាន់តែមានគុណភាពខ្ពស់។ ក្នុងវិស័យការពារសត្វព្រៃ បច្ចេកវិទ្យាឌីជីថលក៏ដើរតួនាទីយ៉ាងសំខាន់ ។

  សត្វbeaverជម្រកនៅតំបន់អាឡឹថៃនៃតំបន់ស្វយ័តជនជាតិអ៊ុយហ្គួរ ស៊ីជាំង ជាសត្វអភិរក្សថ្នាក់ជាតិទី ១​ ។ នៅឆ្នាំ ២០១៨ សត្វbeaverក្នុងតំបន់ខ្ពង់រាបមឺងស៊ីមានតែ ៥០០ ក្បាល ដែលមានហានិភ័យជិតផុតពូជ។

  ក្រោយពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យព្រៃឈើប៉េកាំង កញ្ញា ជូ វីវី មកដល់តំបន់អាឡឹថៃ ដើម្បីទទួលការងារការពារសត្វbeaverពីឪពុក ។ ដើម្បីការពារសត្វbeaverឱ្យបានល្អប្រសើរ កញ្ញា ជូ វីវី និងអ្នកស្ម័គ្រចិត្តបង្កើតសមាគមការអភិរក្សធម្មជាតិនៃតំបន់អាឡឹថៃ ។ កាលមុន ក្រុមប្រើប្រាស់វិធីកំណត់អត្តសញ្ញាណដោយដៃដើម្បីកត់ត្រាប្រេកង់នៃសត្វខុសពីគ្នានៅក្នុងវីដេអូ ។ និស្សិតរាប់សិបនាក់ និងអ្នកស្ម័គ្រចិត្តអនឡាញជាង ២០០នាក់ត្រូវចាយពេលវេលា២ខែ ដល់៣ខែ ដើម្បីវិភាគ​ទិន្នន័យ ហើយមិនអាចធានាភាពត្រឹមត្រូវ។ ក្រោមការណែនាំពីក្រុមស្រាវជ្រាវនៃសាកលវិទ្យាល័យព្រៃឈើប៉េកាំង សមាជិកនៃក្រុមផ្អែកលើបច្ចេកវិទ្យា Tencent Cloud Image Recognition AI បានស្គាល់ប្រភេទសត្វក្នុងវីដេអូដោយឆាប់រហ័ស ។

  លោក វ៉ាង តាផឹង សមាជិកក្នុងក្រុមបានរៀបរាប់ថា “ដូចជាបច្ចេកទេសការសម្គាល់មុខ AIក៏អាចស្គាល់មុខបក្សី និងខ្លារខិនជាដើម ។ ប្រសិទ្ធភាពការងាររបស់យើងត្រូវបានលើកឡើងភ្លាមៗ ! ក្រោយការជួយពីAI  កិច្ចការរបស់យើងពីការពិនិត្យដោយមនុស្សក្នុងរយៈពេលរាប់ខែបន្ថយសល់ត្រឹម២ថ្ងៃ ដែលបានលើកប្រសិទ្ធភាពការពារសត្វbeaver ។ ក្នុងរយៈពេលពីរបីឆ្នាំ ចំនួនសត្វbeaverនៅតំបន់អាឡឹថៃកើនឡើងពី ៥០០ ក្បាលដល់ ៦២០ ក្បាល ដែលបានកើនឡើង ២០%។”

  ប្រភព៖China News

  អ្នកបកប្រែ៖刘蓉

ការប្រើប្រាស់AIធ្វើឱ្យពិភពលោកកាន់តែមានភាពកក់ក្តៅ