លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនជួបសន្ទនាជាមួយលោក Wunna Maung Lwin រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា
នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២២ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាទ្វេភាគីជាមួយលោក Wunna Maung Lwin រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការបរទេសលើកទី ៧ ស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គនៅទីក្រុង Bagan ប្រទេសមីយ៉ាន់ម៉ា ។
ថ្លែងក្នុងកិច្ចជំនួប លោក Wunna Maung Lwin បានលើកឡើងថា មីយ៉ាន់ម៉ាសូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះប្រទេសចិនដែលបានផ្តល់ជំនួយដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនសម្រាប់ការអភិវឌ្ឍជាតិរបស់មីយ៉ាន់ម៉ា មីយ៉ាន់ម៉ានឹងបន្តគាំទ្រយ៉ាងមុតមាំចំពោះគោលជំហរដ៏ត្រឹមត្រូវរបស់ចិនក្នុងបញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់ ហុងកុង ស៊ីចាំង ស៊ីនជាំងនិងសិទ្ធិមនុស្សជាដើម ។ មីយ៉ាន់ម៉ារីករាយរួមសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនដើម្បីជំរុញការបង្កើតសហគមន៍រួមវាសនារវាងមីយ៉ាន់ម៉ានិងចិនឱ្យឆ្ពោះទៅមុខយ៉ាងស៊ីជម្រៅឥតឈប់ឈរ ។
ជាការឆ្លើយតប លោក Wang Yi បានលើកឡើងថា ប្រទេសចិនសូមកោតសរសើរចំពោះមីយ៉ាន់ម៉ាក្នុងការប្រកាន់ខ្ជាប់គោលនយោបាយមេត្រីភាពជាមួយចិនយ៉ាងមុតមាំ ចិនគាំទ្រដល់ប្រជាជនមីយ៉ាន់ម៉ាក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួននិងសូមផ្តល់ការគាំទ្រដល់មីយ៉ាន់ម៉ាក្នុងការគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ ក៏ដូចជាសេចកី្តថ្លៃថ្នូរនៃជនជាតិក្នុងវេទិកាអន្តរជាតិ ៕