កិច្ចការត្រៀមសម្រាប់ពិព័រណ៍ទេសចរណ៍អន្តរជាតិចិនឆ្នាំ ២០២២ កំពុងរៀបចំដោយរលូន

2022-07-04 17:45:43
ប្រភព:中国新闻网

  នាថ្ងៃទី៣០ខែមិថុនា ក្រសួងការពារជាតិចិនបានបើកសន្និសីទសារព័ត៌មានប្រចាំខែ ។

  ក្នុងសន្និសីទសារព័ត៌មាននេះ មានអ្នកសារព័ត៌មានបានសួរថា មានសារព័ត៌មានបរទេសផ្សព្វផ្សាយអំពីមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកថា ប្រទេសកម្ពុជាអនុញ្ញាតឱ្យយោធាចិនប្រើប្រាស់សម្ភារៈមួយចំនួននៅឯមូលដ្ឋានកងទ័ពជើងទឹករាម ដែលជាគម្រោង"ខ្វះតម្លាភាព"។ ប្រទេសចិនគ្រោងនឹងសាងសង់បណ្តាញមូលដ្ឋានលើពិភពលោក ដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូនយោធា ហើយត្រួតពិនិត្យសកម្មភាពយោធាអាមេរិក និងរារាំងមូលដ្ឋានទ័ពអាមេរិកនៅបរទេស។ ចំពោះការលើកឡើងនេះ តើភាគីចិនវាយតម្លៃយ៉ាងដូចម្តេច​?

  ឯកឧត្តម តាន គឹនហ្វឹ អនុប្រធានអគ្គនាយកដ្ឋានព័ត៌មាន និងជាអ្នកនាំពាក្យក្រសួងការពារជាតិចិន បានឆ្លើយតបថា  ប្រព័ន្ធសារព័ត៌មានមួយចំនួនបានឃោសនាបំផ្លើសជាបន្តបន្ទាប់នូវការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការជាប្រក្រតីរវាងចិន និងកម្ពុជាក្នុងចេតនាអាក្រក់ទាំងស្រុង ។ ប្រទេសចិន និងកម្ពុជាជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កិច្ចសហប្រតិបត្តិការលើវិស័យនានារវាងប្រទេសទាំងពីរមានភាពបើកចំហ តម្លាភាព ត្រឹមត្រូវនិងសមហេតុផល។ ថ្ងៃទី៨ ខែមិថុនា គម្រោងកែលម្អមូលដ្ឋានកងទ័ពជើងទឹករាមក្រោមជំនួយរបស់ប្រទេសចិនបានចាប់ដំណើរការជាផ្លូវការ ។ គម្រោងនេះគឺជាសមិទ្ធផលដែលឈរលើការគោរពគ្នាទៅវិញទៅមក  ការពិគ្រោះពិភាក្សាដោយសមភាពរវាងប្រទេសទាំងពីរចិននិងកម្ពុជាដែលសមស្របនឹងច្បាប់នៃប្រទេសទាំងពីរ ក៏ដូចជាច្បាប់អន្តរជាតិ​ និងការអនុវត្តជាក់ស្តែងរបស់អន្តរជាតិ មិនសំដៅទៅលើភាគីទី៣នោះទេ។ ទាក់ទិននឹងបញ្ហានេះ ក្រសួងការពារជាតិកម្ពុជាក៏បានចេញប្រកាសព័ត៌មានថា ការកែលម្អមូលដ្ឋានកងទ័ពជើងទឹករាម គឺក្នុងគោលបំណងបង្កើនសមត្ថភាពរបស់កងទ័ពជើងទឹកកម្ពុជាក្នុងការគាំពារបូរណភាពដែនដីសមុទ្រ និងបង្រ្កាបបទល្មើសតាមសមុទ្រ។

  ប្រភព៖China News

  អ្នកបកប្រែ៖刘蓉

កិច្ចការត្រៀមសម្រាប់ពិព័រណ៍ទេសចរណ៍អន្តរជាតិចិនឆ្នាំ ២០២២ កំពុងរៀបចំដោយរលូន