កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី៧ស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានប្រារព្ធធ្វើនៅប្រទេសមីយ៉ាន់ម៉ា

2022-07-05 17:56:08
ប្រភព:新华社

  នាថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី៧ស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានប្រារព្ធធ្វើនៅទីក្រុងបាហ្គាន ប្រទេសមីយ៉ាន់ម៉ា ។ ឯកឧត្តម Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន និងឯកឧត្តម Wunna Maung Lwin  រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាបានអញ្ជើញចូលរួមជាអធិបតីនៃកិច្ចប្រជុំនេះ​ ។ ឯកឧត្តម​ Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី  និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តម Don Pramudwinai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ ឯកឧត្តម Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ។

  រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសទាំង ៦ បានពិគ្រោះពិភាក្សាអំពីប្រធានបទ”ប្រទេសទាំង៦ពង្រឹងការរួមសាមគ្គីគ្នា រួមគ្នាជំរុញសន្តិភាព និងវិបុលភាព” រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសទាំង ៦ បានឯកភាពគ្នាថា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃបណ្តាប្រទេសឡានឆាង-មេគង្គប៉ុណ្ណោះទេ ថែមទាំងជំរុញសន្តិភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ឡានឆាង-មេគង្គផងដែរ។ រដ្ឋមន្រ្តីការបរទេសនៃប្រទេសក្នុងតំបន់មេគង្គបានថ្លែងអំណរគុណដល់ប្រទេសចិនដែលតួនាទីដ៏សំខាន់ក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការបណ្តាប្រទេសឡានឆាង-មេគង្គកាន់តែស៊ីជម្រៅ និងការគាំទ្រមានតម្លៃសម្រាប់ការអភិវឌ្ឍនៃប្រទេសមេគង្គ ហើយបានកោតសរសើរ​ចំពោះ​គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពិភពលោក និងគំនិតផ្តួចផ្តើមសន្តិសុខពិភពលោករបស់ប្រទេសចិន ព្រមទាំងបានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមទាំងពីរនេះ និងបំពេញគ្នាទៅវិញទៅមកជាមួយកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ហើយមានសារសំខាន់សម្រាប់ប្រទេសទាំង៦រួមគ្នាដើម្បីដោះស្រាយបញ្ហាដែលប្រឈមជាសកលនាពេលបច្ចុប្បន្ន។ 

  ភាគីនានាស្វាគមន៍វិធានការចំនួន៦របស់ប្រទេសចិន គឺ“ផែនការប្រតិបត្តិរយពាន់ម៉ឺននៃកិច្ចសហប្រតិបត្តិការ​ផ្នែក​កសិកម្មឡានឆាង-មេគង្គ”“ផែនការផ្តល់ផលប្រយោជន៍ដល់ប្រជាជនតាមរយៈការស្តារប្រព័ន្ធធារាសាស្ត្រឡានឆាង-មេគង្គ” “ផែនការសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថលឡានឆាង-មេគង្គ” “ផែនការសហប្រតិបត្តិការខាងអវកាសឡានឆាង-មេគង្គ” “ផែនការធនធានមនុស្សឡានឆាង-មេគង្គ”  “ផែនការសហប្រតិបត្តិការខាងសុខាភិបាលសាធារណៈឡានឆាង-មេគង្គ” ។ ដើម្បីចែករំលែកផលប្រយោជន៍នៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសតាមបណ្តោយ​ទន្លេមេគង្គ​និងបំពេញបន្ថែមកម្លាំងចលករចំពោះការអភិវឌ្ឍ ។ 

  ក្នុងកិច្ចប្រជុំនេះ ភាគីនានាបានដាក់ចេញនូវសេចក្តីប្រកាសព័ត៌មានរួម និងសេចក្តីថ្លែងការណ៍អំពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងសន្តិសុខពាណិជ្ជកម្មគយ និងការសម្របសម្រួលការសំអាតគយ កិច្ចសហប្រតិបត្តិការកសិកម្ម និងសន្តិសុខស្បៀងអាហារ កិច្ចសហប្រតិបត្តិការគ្រប់គ្រងគ្រោះមហន្តរាយ ការផ្លាស់ប្តូរវប្បធម៌ ហើយបានដាក់ចេញនូវ”របាយការណ៍សកម្មភាព៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) របាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០២១ “ “បញ្ជីគម្រោងដែលគាំទ្រដោយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង​ក្នុងឆ្នាំ២០២២”ដែលបានបង្ហាញពីលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គតាមរយៈទិន្នន័យជាក់ស្តែង។

  ប្រភព៖xinhua

  ដោយ ចាំង តុងឆាំង

  អ្នកបកប្រែ៖刘蓉

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី៧ស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានប្រារព្ធធ្វើនៅប្រទេសមីយ៉ាន់ម៉ា