លោក LiuHe ជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក

2022-07-05 17:58:24
ប្រភព:CRI

   នៅព្រឹកថ្ងៃទី ៥ ខែកក្កដា លោក LiuHe សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ឧបនាយករដ្ឋមន្ត្រីចិននិងជាប្រធានប្រតិភូចិនសម្រាប់កិច្ចសន្ទនាផ្នែកសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងចិននិងអាមេរិកបានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកតាមការណាត់ ។ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់ប្រកបដោយភាពជាក់ស្តែង ភាពស្មោះត្រង់និងលក្ខណៈស្ថាបនាអំពីបញ្ហាមួយចំនួន ដូចជា ស្ថានការណ៍ម៉ាក្រូសេដ្ឋកិច្ចនិងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលជាដើម ។ ភាគីទាំងពីរសម្គាល់ឃើញថា បច្ចុប្បន្ននេះ សេដ្ឋកិច្ចពិភពលោកបាននិងកំពុងប្រឈមនឹងការសាកល្បងដ៏តឹងរ៉ឹង ដូច្នេះ ការបង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសម្របសម្រួលផែ្នកគោលនយោបាយម៉ាក្រូរវាងចិននិងអាមេរិកវាមានសារសំខាន់ណាស់ ហើយការរួមគ្នាគាំពារស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល វាមិនត្រឹមតែមានអំណោយផលដល់ប្រទេសទាំងពីរ ចិននិងអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏មានអំណោយផលដល់ពិភពលោកផងដែរ ៕

លោក LiuHe ជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក