របាយការណ៍សិក្សាស្រាវជ្រាវដោយឯករាជ្យក្រោមចំណងជើងថា《ការសន្និដ្ឋានអំពីការពិតពាក់ព័ន្ធនឹងការបំពេញពលកម្មដោយមានមុខមាត់របស់ប្រជាជនគ្រប់ជនជាតិនៃភូមិភាគស៊ីនជាំង》បានចេញផ្សាយជាផ្លូវការនៅថ្ងៃទី ៤ ខែកក្កដា
នៅព្រឹកថ្ងៃទី ៤ ខែកក្កដា សាកលវិទ្យាល័យស៊ីនជាំងបានចេញផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវដោយឯករាជ្យជាភាសាចិននិងភាសាអង់គ្លេសក្រោមចំណងជើងថា《ការសន្និដ្ឋានអំពីការពិតពាក់ព័ន្ធនឹងការបំពេញពលកម្មដោយមានមុខមាត់របស់ប្រជាជនគ្រប់ជនជាតិនៃភូមិភាគស៊ីនជាំង》 ។ របាយការណ៍នេះបានឆ្លុះបញ្ចាំងដោយសត្យានុម័តនូវសភាពការណ៍ពិតប្រាកដអំពីការធ្វើពលកម្មរបស់ប្រជាជនគ្រប់ជនជាតិនៃភូមិភាគស៊ីនជាំង ក្នុងន័យបង្ហាញឱ្យឃើញនូវដំណើរការលម្អិតនៃការធ្វើពលកម្មរបស់ប្រជាជនគ្រប់ជនជាតិនៃភូមិភាគស៊ីនជាំង ។
របាយការណ៍នេះសម្គាល់ឃើញថា ការធ្វើពលកម្មរបស់ប្រជាជនគ្រប់ជនជាតិនៃភូមិភាគស៊ីនជាំងគឺជាសកម្មភាពដែលប្រជាជនគ្រប់ជនជាតិនៃភូមិភាគស៊ីនជាំងធ្វើឡើងដោយស្ម័គ្រចិត្តនិងឯករាជ្យម្ចាស់ការ សភាពការណ៍ប្រកបអាជីពរបស់ប្រជាជនគ្រប់ជនជាតិនៃភូមិភាគស៊ីនជាំងសមស្របនឹងនិន្នាការដ៏ចាំបាច់និងដំណើរធម្មជាតិនៃការធ្វើទំនើបភាវូបនីយកម្មសង្គម ក៏ដូចជាឆ្លងតាមរយៈការធ្វើពលកម្ម ប្រជាជនគ្រប់ជនជាតិនៃភូមិភាគស៊ីនជាំងសម្រេចបានជាបណ្តើរៗនូវគុណតម្លៃផ្ទាល់ខ្លួនលើគ្រប់ផ្នែក ដូចជាក្រុមគ្រួសារមានសុភមង្គលនិងលើកកម្ពស់សមត្ថភាពអភិវឌ្ឍដោយខ្លួនឯងជាដើម ៕