ចេញដំណើរឆ្ពោះទៅមុខ|ខេត្តហ្វូជានប្រទេសចិន៖ធនធានសមុទ្រធ្វើឱ្យការអភិវឌ្ឍមានកម្លាំងថ្មី

2022-07-06 18:14:14
ប្រភព:新华网

  ស្រុកសៀភូ ជាស្រុកដែលមានផ្ទៃសមុទ្រធំជាងគេ ខ្សែសមុទ្រវែងជាងគេ និងមានកោះច្រើនជាងគេនៅខេត្តហ្វូជាន ។ តាំងពីឆ្នាំ ២០១៨ មក ស្រុកសៀភូបានអនុវត្តវិធានការជាច្រើន រួមមាន ការកំណត់ការចិញ្ចឹមត្រី ការបង្កើត”សហគមន៍លើសមុទ្រ”ជាដើម ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មជលផល និងអេកូឡូស៊ីប្រកបដោយស្ថេរភាព ។


  សព្វថ្ងៃ ស្រុកសៀភូផ្អែកលើឧត្តមភាពទេសភាពឆ្នេរសមុទ្រ និងធនធានបានពីការថតរូប​ បានទាក់ទាញមនុស្សចំនួនជាង ៦០ម៉ឺននាក់មកទស្សនា និងថតរូបរៀងរាល់ឆ្នាំ ។ ក្រៅពីនេះ ស្រុកសៀភូក៏បានអភិវឌ្ឍមុខរបរថ្មីគឺ អ្នកណែនាំការថតរូប និងម៉ូដែលអ្នកនេសាទជាដើម ។ មានអ្នកនេសាទជាច្រើនដែលរស់នៅដោយផ្អែកលើសមុទ្រ បានចាប់ផ្តើមធ្វើការណែនាំដល់អ្នកចូលចិត្តថតរូប ហើយផ្តល់សេវាកម្មស្នាក់នៅ និងអាហារជាដើម ។ សព្វថ្ងៃ ចំនួនអ្នកណែនាំការថតរូប និងម៉ូដែលអ្នកនេសាទមានចំនួន ២០០ នាក់ហើយ ។


  ក្រៅពីនេះ ស្រុកសៀភូខិតខំអភិវឌ្ឍទេសចរណ៍ និងជំរុញផ្ទះសំណាក់នៅនៅតំបន់សមុទ្រ ។ ការកែលម្អធ្វើឱ្យភូមិនេសាទទំនេរក្លាយជាភូមិថ្មី អ្នកភូមិអាចជួសជួលផ្ទះ និងសេវាកម្មផ្សេងៗ ដើម្បីទទួលបានប្រាក់ចំណេញ ។



  ប្រភព៖xinhua

  ដោយ តុង ជីនកួន

  អ្នកបកប្រែ៖刘蓉

ចេញដំណើរឆ្ពោះទៅមុខ|ខេត្តហ្វូជានប្រទេសចិន៖ធនធានសមុទ្រធ្វើឱ្យការអភិវឌ្ឍមានកម្លាំងថ្មី