ក្រសួងការបរទេសចិន៖ភាគីចិននឹងបន្តផ្តល់ជំនួយឱ្យអស់ពីលទ្ធភាពដើម្បីជួយអាហ្វហ្កានីស្ថានស្តារឡើងវិញក្រោយពីគ្រោះមហាន្តរាយ

2022-07-07 17:47:04
ប្រភព:CRI

  ថ្ងៃទី ៦ ខែកក្កដា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា យន្តហោះម៉ៅគ្រឿងចុងក្រោយបំផុតដែលដឹកសម្ភារៈជំនួយរបស់រដ្ឋាភិបាលចិនចំពោះអាហ្វហ្កានីស្ថាននឹងហោះទៅដល់អាហ្វហ្កានីស្ថាននៅថ្ងៃទី ៧ ខែកក្កដា សម្ភារៈជំនួយដែលភាគីចិនបានសន្យាផ្តល់ជូនអាហ្វហ្កានីស្ថាននឹងប្រគល់ជូនភាគីអាហ្វហ្កានីស្ថានចប់សព្វគ្រប់ ។

  លោក Zhao Lijian បានថ្លែងថា ដើម្បីធានាថា សម្ភារៈពាក់ព័ន្ធអាចត្រូវបញ្ចូនទៅដល់ដៃជនរងគ្រោះឱ្យបានទាន់ពេលវេលា ភាគីចិនបានប្រើយន្តហោះដឹកជញ្ជូន Y-២០ ចំនួន ៦ គ្រឿងនិងយន្តហោះម៉ៅចំនួន ៤ គ្រឿងក្នុងរយៈពេលមិនដល់ ២ សប្តាហ៍ដែលបានដឹកសម្ភារៈជាច្រើនទៅដល់អាហ្វហ្កានីស្ថាន ។ ប្រទេសចិនបានក្លាយជាប្រទេសមួយដែលផ្តល់ជំនួយច្រើនជាងគេ ជាក់ស្តែងជាងគេ និងលឿនជាងគេដល់អាហ្វហ្កានីស្ថានក្នុងការជួយសង្គ្រោះគ្រោះរញ្ជួយដី ។

  លោក Zhao Lijian បានថ្លែងទៀតថា ជំហានបន្ទាប់ រដ្ឋាភិបាលនិងប្រជាជនចិននឹងបន្តផ្តល់ជំនួយឱ្យអស់ពីលទ្ធភាពសម្រាប់ស្តារឡើងវិញ ការបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយរបស់អាហ្វហ្កានីស្ថានក្រោយពីគ្រោះមហាន្តរាយដើម្បីគាំទ្រអាហ្វហ្កានីស្ថានឱ្យសម្រេចបាននូវស្ថិរភាពនិងការអភិវឌ្ឍឡើងវិញក្នុងពេលឆាប់ៗ ៕

ក្រសួងការបរទេសចិន៖ភាគីចិននឹងបន្តផ្តល់ជំនួយឱ្យអស់ពីលទ្ធភាពដើម្បីជួយអាហ្វហ្កានីស្ថានស្តារឡើងវិញក្រោយពីគ្រោះមហាន្តរាយ