ស្វែងយល់ពីបក្សកុម្មុយនិស្តចិន|លោក Tzili Eduardoសាស្រ្តាចារ្យផ្នែកនយោបាយ និងវប្បធម៌នៃសាកលវិទ្យាល័យ Metropolitan Autonomous ៖ជំរុញដំណើរការកាត់បន្ថយភាពក្រីក្រលើពិភពលោកឆ្ពោះទៅរកភាពវិជ្ជមានបន្ថែមទៀត
លោក Tzili Eduardo សាស្រ្តាចារ្យផ្នែកនយោបាយ និងវប្បធម៌នៃសាកលវិទ្យាល័យ Metropolitan Autonomousបានបញ្ជាក់ថា ចាប់ពីការឈ្នះក្នុងការកាត់បន្ថយភាពក្រីក្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពីការពង្រឹងការអភិរក្សអេកូឡូស៊ីដល់បង្កើតប្រព័ន្ធសន្តិសុខវេជ្ជសាស្រ្តដល់ប្រជាជនទាំងអស់ សមិទ្ធិផលព្រមទាំងអស់នោះមិនអាចបំបែកចេញពីការដឹកនាំនូវគោលនយោបាយ សមត្ថភាពរៀបចំ និងសកម្មភាពប្រកបដោយប្រសិទ្ធភាពរបស់បក្សកុម្មុយនិស្តចិន។
នៅឆ្នាំ ២០១៧ និងឆ្នាំ ២០១៩ លោកTzili Eduardo បានធ្លាប់មកទស្សនកិច្ចនៅប្រទេសចិន លោកបានទស្សនកិច្ចទីក្រុង និងតំបន់ជនបទជាច្រើនរបស់ប្រទេសចិន ដូចជាទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងថាយូន ទីក្រុងក្វាងចូវ និងទីក្រុងហ្វូសានជាដើម ។ លោកTzili Eduardo បានរៀបរាប់ថា ការអភិវឌ្ឍ និងភាពសុខដុមរមនានៃសង្គមចិនធ្វើឱ្យលោកមានចាប់អារម្មណ៍ខ្លាំងណាស់ ហើយលោកបានសន្មតថា បាតុភូតនេះមកពីបក្សកុម្មុយនិស្តចិនប្រកាន់ខ្ជាប់នូវ "ប្រជាជនជាម្ចាស់របស់ប្រទេស" និងខិតខំផ្តល់ឱ្យប្រជាជនមានការរស់នៅកាន់តែប្រសើរ។
លោកTzili Eduardo យល់ឃើញថា ក្រោយពីជំងឺរាតត្បាតកូវីដ-១៩ កើតឡើង ប្រទេសចិនបានធ្វើសម្រេចទាន់ពេលវេលា ប្រមូលផ្តុំកម្លាំងទាំងអស់ក្នុងប្រទេសចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ដោយមានប្រសិទ្ធភាព។ ឆ្នាំនេះ ពេលប្រឈមមុខនឹងស្ថានភាពអាសន្នពីជំងឺកូវីដ-១៩ ប្រទេសចិនប្រកាន់ខ្ជាប់គោលការណ៍”dynamic zero-COVID យកជីវិត និងសុខភាពរបស់ប្រជាជនចិនជាអាទិភាព ។ លោកបានបញ្ជក់ថា គាត់ស្វែងយល់ពីការសម្រេចរបស់បក្សកុម្មុយនិស្តចិន ហើយគោលដៅជីវភាពប្រជាជនធូរធាររួមគ្នាដែលកំពុងអនុវត្តក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ អ្វីដែលសំខាន់នោះគឺគំនិតនៃការអភិវឌ្ឍដោយយកប្រជាជនជាគោល ។
លោក Tzili Eduardo បានបញ្ជាក់ថា គំនិតដែលលើកឡើងដោយឯកឧត្តម ស៊ី ជីនភីង ដូចជាការបង្កើតសហហគមន៍រួមវាសនា រួមគ្នាបង្កើត”ខ្សែក្រវ៉ាត់ និងផ្លូវ” គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកលជាដើម ព្រមទាំងនេះបានផ្តល់ផែនការរបស់ប្រទេសចិនក្នុងការដោះស្រាយបញ្ហាពិភពលោកឱ្យបានកាន់តែប្រសើរ ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិបុលភាព និងការអភិវឌ្ឍពិភពលោក ។
លោក Tzili Eduardo យល់ឃើញថា នៅដើមឆ្នាំ២០២២ ប្រទេសចិនបានរៀបចំកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង និងកីឡាប៉ារ៉ាអូឡាំពិករដូវរងាក្រុងប៉េកាំងដោយជោគជ័យ ដែលបានបង្ហាញពីសមត្ថភាពរបស់ប្រទេសចិនក្នុងការរៀបចំព្រឹត្តិការណ៍ពិភពលោកធំៗក្រោមឥទ្ធិពលពីជំងឺកូវីដ-១៩ ព្រមទាំងបង្ហាញអំពីការបើកចំហនិងទំនុកចិត្តរបស់ប្រទេសចិន។ ប្រទេសចិនដើរលើផ្លូវសាកសមនឹងលក្ខណៈពិសេសរបស់ប្រទេសចិន ទំនុកចិត្តរបស់ប្រទេសចិននេះមានប្រភពមកពីប្រជាជនជឿជាក់ការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ហើយយល់ស្របនឹងគោលដៅអភិវឌ្ឍន៍ដែលកំណត់ដោយប្រទេស។
ប្រភព៖កាសែតប្រជាជនដេលី
ដោយ លី ស៊ីយី
អ្នកបកប្រែ៖刘蓉