ស្វែងយល់ពីបក្សកុម្មុយនិស្តចិន|អនុលេខាបក្សទីពីរនៃខេត្តwestern cape របស់បក្សកុម្មុយនិស្តអាហ្វ្រិកខាងត្បូង៖យើងបានស្វែងយល់ជាច្រើនតាមរយៈការផ្លាស់ប្តូរជាមួយបក្សកុម្មុយនិស្តចិនស្តីពីកិច្ចការអភិបាលកិច្ច
ពេលលោក ម៉ាសសុន វ៉ាបេ សុកយ អនុលេខាបក្សទីពីរនៃខេត្តwestern cape របស់បក្សកុម្មុយនិស្តអាហ្វ្រិកខាងត្បូង បានទទួលកិច្ចសំភាសន៍ លោកបានចែករំលឹកអំពីការស្វែងយល់របស់លោកអំពីវិធីសម្ងាត់នៃភាពជោគជ័យរបស់បក្សកុម្មុយនិស្តចិន ដែលបានដឹកនាំប្រទេសចិនឆ្ពោះទៅមុខ។
នៅឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ លោក ម៉ាសសុន វ៉ាបេ សុកយ ធ្លាប់មកទស្សានកិច្ចនៅប្រទេសចិន លោកបានធ្លាប់ទស្សនកិច្ចការអនុវត្តច្នៃប្រឌិតរបស់ក្រុមហ៊ុននៅខេត្តក្វាងតុង និងស្វែងយល់ពីវិធានការរបស់ប្រទេសចិនក្នុងការអភិរក្សសត្វកម្រ ។ ដើម្បីស្វែងយល់ពីប្រទេសចិនកាន់តែស៊ីជម្រៅ សព្វថ្ងៃ លោកកំពុងសិក្សាថ្នាក់អនុបណ្ឌិតមុនវិជ្ជាគ្រប់គ្រងសាធារណៈនៅសាកលវិទ្យាល័យTsinghua ។
លោក ម៉ាសសុន បានបញ្ជាក់ថា”ក្នុងដំណើរការសិក្សា ខ្ញុំបានស្វែងយល់ពីប្រព័ន្ធស្ថាប័ន និងទស្សនៈអភិបាលកិច្ចរបស់បក្សកុម្មុយនិស្តចិនកាន់តែស៊ីជម្រៅ ។ ប្រព័ន្ធស្ថាប័នរបស់បក្សកុម្មុយនិស្តចិនជាប្រព័ន្ធរួម បក្សកុម្មុយនិស្តចិនធ្វើផែនការអភិវឌ្ឍច្បាស់លាស់ ស្របតាមលក្ខខណ្ឌជាតិ ហើយបានអនុវត្តដោយជាក់ស្តែង គ្រប់ស្ថានប័ន សហការណ៍យ៉ាងជិតស្និទ្ធ និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដែលបានបង្ហាញពីឧត្តមភាពរបស់របបសង្គមនិយមដែលមានលក្ខណៈពិសេសចិន។”
លោក ម៉ាសសុន បានបញ្ជាក់ថា”ក្នុងការផ្លាស់ប្តូររវាងបក្សកុម្មុយនិស្តចិន បក្សកុម្មុយនិស្តអាហ្វ្រិកខាងត្បូងសិក្សាពីវិធីសាស្រ្ត និងបទពិសោធន៍របស់បក្សកុម្មុយនិស្តចិនក្នុងការងារកសាងស្ថាប័ននឹងជំរុញការបង្កើតយន្តការការងារកាន់តែមានប្រសិទ្ធភាព។”
លោកបានរៀបរាប់ថា “យើងបានស្វែងយល់ជាច្រើន និងបានទទួលបទពិសោធន៍ និងចំណេះដឹងកាន់តែច្រើនតាមរយៈការផ្លាស់ប្តូរជាមួយបក្សកុម្មុយនិស្តចិនស្តីពីកិច្ចការអភិបាលកិច្ច។” លោក ម៉ាសសុន សង្ឃឹមថា ការផ្លាស់ប្តូររវាងបក្សកុម្មុយនិស្តអាហ្វ្រិកខាងត្បូង និងបក្សកុម្មុយនិស្តចិនកាន់តែជិតស្និទ្ធ ហើយយើងរំពឹងថា ប្រទេសចិននឹងទទួលបានសមិទ្ធិផលកាន់តែច្រើនក្នុងដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបគ្រប់ជ្រុងជ្រាល ។ ”
ប្រភព៖កាសែតយូណានដេលី
ដោយ លិ ស៊ីយី
អ្នកបកប្រែ៖刘蓉