ស្វែងយល់ពីបក្សកុម្មុយនិស្តចិន|ជនបរទេសជាច្រើនបានថ្លែងថា ប្រទេសចិនដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងសិទ្ធិមនុស្សលើពិភពលោក
លោក Fran នាយកមជ្ឈមណ្ឌលស្រាវជ្រាវចិននៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរបស់សាកលវិទ្យាល័យជាតិ La Plata ប្រទេសអាហ្សង់ទីនបានយល់ឃើញថា ទស្សនៈសហគមន៍រួមវាសនា ដែលផ្តួចផ្តើមដោយប្រទេសចិនមានអត្ថន័យលើសពីសញ្ជាតិ និងពូជសាសន៍ ដែលតភ្ជាប់គ្នានឹងរបៀបវារៈសិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដែលបានផ្តល់ក្តីសង្ឃឹមក្នុងការដោះស្រាយអភិបាលកិច្ចសិទ្ធិមនុស្សលើពិភពលោក ។
លោក Peter Herman បណ្ឌិត្យសភាវិទ្យាសាស្ត្រ និងសិល្បៈអឺរ៉ុប បានបញ្ជាក់ថា នៅប្រទេសជាច្រើន ការអភិវឌ្ឍសេដ្ឋកិច្ចបានពង្រីកគម្លាតរវាងអ្នកមាន និងអ្នកក្រក្រី ។ តើត្រូវប្រើប្រាស់សេដ្ឋកិច្ចដូចយ៉ាងម្តេចដើម្បីលើកកម្រិតជីវភាពរបស់ប្រជាជន ? តើត្រូវធ្វើដូចយ៉ាងម្តេចដើម្បីឱ្យប្រជាជនមានប្រាក់ចំណូលកាន់តែច្រើន ? ប្រទេសចិនឆ្លើយតបតាមរយៈការអនុវត្តផ្ទាល់ ។
លោក Felim Hedmeier សាស្ត្រចារ្យវិទ្យាស្ថានស្រាវជ្រាវសង្គមអនុវត្តនៃសាកលវិទ្យាល័យជាតិIreland-Corkអៀរឡង់ បានបញ្ជាក់ថា សព្វថ្ងៃ ប្រទេសចិនដើរតួនាទីយ៉ាងសំខាន់លើពិភពលោក ។ ប្រទេសចិនបានអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការអភិវឌ្ឍដោយសន្តិភាព ដែលទទួលបានការគោរពពីប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនលើពិភពលោក ។ ប្រទេសចិនអាចបង្កើតស្ពានរវាងប្រទេសនៅភាគខាងលិច និងភាគខាងកើត ក៏ដូចជាប្រទេសនៅភាគខាងជើង និងភាគខាងត្បូង ដើម្បីដើរតួនាទីពិសេសក្នុងការជំរុញសន្តិភាព និងការគ្រប់គ្រងសិទ្ធិមនុស្សលើពិភពលោក ។
ប្រភព៖កាសែតប្រជាជន
ដោយ ម៉ា ជូយាន
អ្នកបកប្រែ៖刘蓉