ការស្ទង់ប្រជាមតិបានឱ្យដឹងថា ប្រជាជនប្រទេសអារ៉ាប់ មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង កំពុងបាត់បង់ជំនឿចិត្តចំពោះប្រជាធិបតេយ្យបែបលោកខាងលិច

2022-07-12 18:06:15
ប្រភព:CRI

  ក្រុមហ៊ុនផ្សាយសំឡេងវិទ្យុអង់គ្លេសបានផ្សាយនៅពេលថ្មីៗនេះថា   របាយការណ៍ថ្មីបំផុតនៃ “ប៉ារ៉ាម៉ែត្រអារ៉ាប់” ដែលជាអង្គការស្ទង់ប្រជាមតិអន្តរជាតិបានបង្ហាញឱ្យឃើញថា  ប្រជាជនប្រទេសអារ៉ាប់ មជ្ឈិមបូព៌ា  និងអាហ្វ្រិកខាងជើងកំពុងបាត់បង់ជំនឿចិត្តចំពោះការដែលប្រព័ន្ធប្រជាធិបតេយ្យលោកខាងលិចអាចនាំមកស្ថិរភាពដល់សេដ្ឋកិច្ច។

  របាយការណ៍បានលើកឡើងថា   ប្រជាជនប្រទេសអារ៉ាប់ មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងបានយកចិត្តទុកដាក់កាន់តែច្រើនលើបញ្ហាបង្កប់ពាក់ព័ន្ធនឹងប្រព័ន្ធនយោបាយប្រជាធិបតេយ្យបែបលោកខាងលិច។ រយៈពេល ១០ ឆ្នាំកន្លងនេះ   ជាពិសេស ៥ ឆ្នាំកន្លងមកនេះ ប្រជាជនចំនួនកាន់តែច្រើនក្នុងតំបន់នេះបានយល់ឃើញថា   ប្រព័ន្ធប្រជាធិបតេយ្យលោកខាងលិចគ្មានប្រយោជន៍ដល់ការបង្កើននិងស្តារសេដ្ឋកិច្ច ការរក្សាស្ថិរភាពសង្គមនិងសណ្តាប់ធ្នាប់សង្គម  និងការជំរុញឱ្យរដ្ឋាភិបាលធ្វើអភិបាលកិច្ចដោយដាច់ម៉ាត់៕

ការស្ទង់ប្រជាមតិបានឱ្យដឹងថា ប្រជាជនប្រទេសអារ៉ាប់ មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង កំពុងបាត់បង់ជំនឿចិត្តចំពោះប្រជាធិបតេយ្យបែបលោកខាងលិច