លោកWang Yi៖ យុថ្ការក្សាស្ថិរភាពច្រកសមុទ្រតៃវ៉ាន់គឺគោលការណ៍ប្រទេសចិនតែមួយ

2022-07-12 18:06:48
ប្រភព:CRI

  ថ្ងៃទី ១១ ខែកក្កដា នៅលេខាធិការដ្ឋានអាស៊ាន លោកWang Yiសមាជិកក្រុមប្រឹក្សានិងជារដ្ឋមន្ត្រីការបរទេសចិនបានថ្លែងសុន្ទរកថាអំពីលទ្ធិតំបន់ដែលប្រកាន់ខ្ជាប់ការបើកទូលាយហើយឆ្លើយសំណួរពាក់ព័ន្ធ។

      ទាក់ទិននឹងសំណួរបស់អ្នកសារព័ត៌មានស្តីពីដើមហេតុនៃភាពតានតឹងនៅតំបន់ច្រកសមុទ្រតៃវ៉ាន់នាពេលបច្ចុប្បន្ន និងត្រូវធ្វើយ៉ាងណាដើម្បីគាំពារសន្តិភាពតំបន់ច្រកសមុទ្រតៃវ៉ាន់ លោកWang Yiបានគូសបញ្ជាក់ថា ដើមហេតុនៃភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់នាពេលបច្ចុប្បន្ន គឺនៅត្រង់អាជ្ញាធរគណបក្សចម្រើនប្រជាធិបតេយ្យតៃវ៉ាន់បោះបង់ចោល"មតិឯកភាព ២ កញ្ញា"ដែលបង្ហាញពីគោលការណ៍ប្រទេសចិនតែមួយ នេះបានបំផ្លាញគ្រឹះមូលដ្ឋានសំខាន់នៃការអភិវឌ្ឍដោយសន្តិភាពនៃទំនាក់ទំនងរវាងត្រើយទាំងសងខាង។

      លោកWang Yiសង្កត់ធ្ងន់ទៀតថា បញ្ហាតៃវ៉ាន់ជាបញ្ហាស្នូលបំផុតពាក់ព័ន្ធនឹងផលប្រយោជន៍ចិន ការគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ជាតិជាទំនួលខុសត្រូវដែលមិនអាចច្រានចោលបានរបស់កូនចៅចិនគ្រប់រូប។ ជនណាមួយ កម្លាំងណាមួយឬប្រទេសណាមួយសូមកុំចង់បំបែកតៃវ៉ាន់ចេញពីប្រទេសចិនឱ្យសោះ៕

លោកWang Yi៖ យុថ្ការក្សាស្ថិរភាពច្រកសមុទ្រតៃវ៉ាន់គឺគោលការណ៍ប្រទេសចិនតែមួយ