តាមការព្យាករណ៍ ចំនួនប្រជាជនពិភពលោកនឹងលើសពី ៨ ប៊ីលាននាក់នៅក្នុងខែវិច្ឆិកាឆ្នាំ ២០២២ នេះ
2022-07-13 09:36:03
ប្រភព:xinhua
នាថ្ងៃទី១១ ខែកក្កដា អង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍ស្តីពី“សម្លឹងមើលចំនួនប្រជាជនពិភពលោកឆ្នាំ ២០២២ ” ចំនួនប្រជាជនពិភពលោកនឹងលើសពី ៨ ប៊ីលាននាក់នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ។
របាយការណ៍នេះបានបង្ហាញថា អត្រាកកើតក្នុងប្រទេសជាច្រើនបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលរាប់សិបឆ្នាំនេះ ចំនួនកំណើនប្រជាជនពិភពលោកបានធ្លាក់ចុះក្រោម១% ក្នុងឆ្នាំ ២០២០។ ចំនួនប្រជាជនលើពិភពលោកដែលមានអាយុលើសពី ៦៥ឆ្នាំនឹងកើនឡើងពី ១០% ក្នុងឆ្នាំ ២០២២ ដល់ ១៦% ក្នុងឆ្នាំ ២០២៥។ អាយុកាលជាមធ្យមលើពិភពលោកគឺ ៧២.៨ ឆ្នាំក្នុងឆ្នាំ ២០១៩ ដែលកើនឡើងជិត ៩ ឆ្នាំពីឆ្នាំ ១៩៩០ ប៉ុន្តែតួលេខនេះបានធ្លាក់ចុះដល់ ៧១ ឆ្នាំនៅឆ្នាំ ២០២១ ដោយសារមានឥទ្ធិពលពីជំងឺកូវីដ-១៩។
ប្រភព៖xinhua
អ្នកបកប្រែ៖刘蓉