ស្វែងយល់ពីបក្សកុម្មុយនិស្តចិន|”បក្សកុម្មុយនិស្តចិនបង្ហាញពីឥទ្ធិពលដ៏អស្ចារ្យនៅក្នុងកិច្ចការពិភពលោក”
ថ្មីៗ លោក យីអឹ ម៉ូស៊ីចា អតីតសមាជិកនៃឧត្តមក្រុមប្រឹក្សាអង្គការជាតិប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថា “បក្សកុម្មុយនិស្តចិនដើរតួនាទីជាអ្នកដឹកនាំសំខាន់ក្នុងការអភិវឌ្ឍនៃប្រទេសចិន ហើយបានបង្ហាញពីឥទ្ធិពលដ៏អស្ចារ្យនៅក្នុងកិច្ចការពិភពលោក។”
លោក យីអឹ ម៉ូស៊ីចា ជាមិត្តភក្តិចាស់របស់បក្សកុម្មុយនិស្តចិន លោកបានធ្លាប់ទស្សនកិច្ចប្រទេសចិនជាច្រើនដង ។ លោក យីអឹ ម៉ូស៊ីចា បានរៀបរាប់ថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សេដ្ឋកិច្ច និងសង្គមប្រទេសចិនបានអភិវឌ្ឍដោយមានស្ថិរភាព ហើយកំពុងសាងសង់ផ្លូវល្បឿនលឿន អាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតយ៉ាងឆាប់រហ័ស បច្ចេកវិទ្យាបានចាប់ដំណើរការយ៉ាងឆាប់រហ័ស អ៊ីនធើណែតតាមតំបន់ជនបទ ហើយនិស្សិតបរទេសកាន់តែច្រើនបន្តការសិក្សានៅប្រទេសចិន។ល។”
នៅឆ្នាំ២០១៧ លោក យីអឹ ម៉ូស៊ីចា បានត្រូវអញ្ជើញចូលរួមកិច្ចសន្ទនាជាន់ខ្ពស់រវាងបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយពិភពលោកនៅទីក្រុងប៉េកាំង។ លោក យីអឹ ម៉ូស៊ីចា បានបញ្ជាក់ថា “លោក ស៊ី ជីនភីងបានបកស្រាយអំពីសារៈសំខាន់នៃទស្សនៈសហគមន៍រួមវាសនា ហើយបានចែករំលែកអំពីផែនការចិននូវដោះស្រាយបញ្ហាពិភពលោកក្នុងសុន្ទរកថា ដែលបានធ្វើឱ្យយើងមើលឃើញអនាគតរបស់ប្រទេសចិន និងអនាគតរបស់ពិភពលោក ហើយបានបង្ហាញពីការទទួលខុសត្រូវរបស់លោក ស៊ី ជីនភីងក្នុងនាមជាអ្នកដឹកនាំរបស់ប្រទេសធំៗ ។”
លោក យីអឹ ម៉ូស៊ីចា យល់ព្រមពាក្យរបស់លោក ស៊ី ជីនភីង គឺ”ស្រឡាញ់ប្រជាជនដូចស្រឡាញ់ឪពុកម្តាយ ខិតខំធ្វើការដើម្បីផលប្រយោជន៍របស់ប្រជាជន ដឹកនាំប្រជាជនធ្វើឱ្យប្រជាជនមានការរស់នៅកាន់តែល្អប្រសើរ ។ ” លោក យីអឹ ម៉ូស៊ីចាយល់ឃើញថា ពាក្យនេះបង្ហាញពីទស្សនៈរបស់បក្សកុម្មុយនិស្តចិន គឺអភិបាលកិច្ចដើម្បីប្រជាជន ។
លោក យីអឹ ម៉ូស៊ីចា បានបញ្ជាក់ទៀតថា “កិច្ចប្រជុំលើកទី ២០ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេសចិនជារបៀបវារៈនយោបាយសំខាន់ក្នុងឆ្នាំ២០២២ នេះ ខ្ញុំសង្ឃឹមថា កិច្ចប្រជុំលើកនេះនឹងផ្តល់ផែនការ និងការណែនាំមានលក្ខណៈពេញលេញសម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសចិន ។”
ប្រភព៖កាសែតប្រជាជន
ដោយ លៀវ ហឹរ
អ្នកបកប្រែ៖刘蓉