បទវិភាគ៖ “ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ”ជាប្រអប់វេទមន្តតែមិនមែនប្រអប់រតនសម្បត្តិនោះទេ ល្គឹកណាដែលបើកនឹងមានផលវិបាកដ៏ធ្ងន់ធ្ងរ
ក្នុងការបោះឆ្នោតព្រឹទ្ធសភាលើកទី២៦របស់ជប៉ុនដែលទើបបានបញ្ចប់ បក្សសេរីប្រជាធិបតេយ្យដែលកាន់អំណាចទទួលបានអាសនៈចំនួន៦៣ដែលលើសពី៥០ភាគរយ ហើយកម្លាំងដែលគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក៏ទទួលបានអាសនៈលើសពី២ភាគ៣ដែលជាតម្រូវការក្នុងការស្នើឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនោះដែរ ។ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានអះអាងថា នឹងជំរុញញ្ញត្តិអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅរដ្ឋសភាក្នុងពេលឆាប់ៗ ព្រមទាំងខិតខំប្រឹងប្រែងសម្រេចបាននូវការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅទីបំផុត ។
ការសម្តែងអាកប្បកិរិយាបែបនេះ គឺខុសគ្នាយ៉ាងស្រឡះជាមួយអាកប្បកិរិយាមុនពេលការបោះឆ្នោត ។ សមាជិកព្រឹទ្ធសភាដែលធ្លាប់ធ្វើពាក្យសន្យាគ្រប់បែបយ៉ាងចំពោះអ្នកបោះឆ្នោតទាំងនោះបែរជាចាត់ទុកបញ្ហាស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាបញ្ហានយោបាយដ៏សំខាន់បំផុត ។ នេះបានឆ្លុះបញ្ចាំងថា បេក្ខជនឈរឈ្មោះបានក្បត់នឹងពាក្យសន្យាបោះឆ្នោតក៏ដូចជាបានល្មើសនឹងតម្រូវការនិងសំណូមពររបស់ក្តីបំណងប្រជាជនដែលបានលាតត្រដាងម្តងទៀតនូវទំនាស់ក្នុងស្រទាប់កាន់តែស៊ីជម្រៅនៃរបបបោះឆ្នោតរបស់ជប៉ុន ។
បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ប្រទេសជប៉ុនបានប្រកាសរដ្ឋធម្មនុញ្ញថ្មី ក្នុងនោះ មាត្រាទី៩បានកំណត់យ៉ាងច្បាស់លាស់ថា ជប៉ុនលះបង់ចោលការបំផុសសង្គ្រាមជារៀងរហូត មិនចាត់ទុកការគំរាមកំហែងដោយកម្លាំងបាយឬក៏កម្លាំងបាយជាមធ្យោបាយសម្រាប់ដោះស្រាយវិវាទអន្តរជាតិ និងមិនរក្សាកងទ័ពនោះឡើយ ។ ក្នុងរយៈពេល៧៥ឆ្នាំកន្លងមកនេះ រដ្ឋធម្មនុញ្ញប្រកបដោយសន្តិភាពនេះបានជួយជប៉ុនកែលម្អទំនាក់ទំនងជាមួយប្រទេសជិតខាង និងទទួលបានការអភិវឌ្ឍខាងសេដ្ឋកិច្ច ។ ហេតុនេះហើយបានជាប្រជាជនជប៉ុនបានយកចិត្តទុកដាក់ខ្ពស់ចំពោះរដ្ឋធម្មនុញ្ញនេះ ។
យោងតាមការស្ទង់ប្រជាមតិកាលពីថ្ងៃទី២ខែឧសភានៃកាសែត《Asahi Shinbun》 របស់ជប៉ុនឱ្យដឹងថា ប្រជាជនជប៉ុនចំនួន៥៩ភាគរយយល់ឃើញថា មិនត្រូវធ្វើវិសោធនកម្មមាត្រាទី៩នៃរដ្ឋធម្មនុញ្ញនោះទេ ។ ការធ្វើប្រជាមតិរបស់ប្រព័ន្ធសារព័ត៌មាន NHK ជប៉ុនកាលពីថ្ងៃទី៣ខែឧសភាបានបង្ហាញថា មនុស្សដែលឯកភាពគ្នាជាមួយការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រឹមតែ៣៥ភាគរយប៉ុណ្ណោះ ។
ដូច្នេះ នៅប្រទេសជប៉ុនបានលេចចេញទំនាស់មួយគឺ សមាជិករដ្ឋសភាអភិរក្សនិយមរំពឹងទុកថា នឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ប៉ុន្តែមតិសាធារណៈជាទូទៅនៃសង្គមជប៉ុនគឺមិនប្រញាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនោះទេ ។ អាចនឹកស្មានថា ប្រសិនបើប្រជាជនជប៉ុនបោះឆ្នោតប្រឆាំងនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ តែសមាជិករដ្ឋសភាលើសពី២ភាគ៣គឺគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នោះ នឹងលេចចេញទំនាស់រវាងប្រជាពលរដ្ឋនិងតំណាងជាតិ ។ តើនឹងដោះស្រាយទំនាស់នេះតាមរបៀបណា?មានតែរំសាយសភាតំណាងរាស្ត្រដើម្បីរៀបចំធ្វើការបោះឆ្នោតជាថ្មីឡើងវិញ ។ លុះត្រាតែវិវឌ្ឍទៅដល់កម្រិតប៉ុណ្ណឹង នោះ មិនគ្រាន់តែនឹងមិនអាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានប៉ុណ្ណោះទេ ថែមទាំងក៏នឹងបណ្តាលឱ្យកើតមានវិបត្តិកាន់អំណាចផងដែរ ។ តើសមាជិករដ្ឋសភាជប៉ុនហ៊ានធ្វើអ៊ីចឹងឬអត់ បច្ចុប្បន្ននៅមិនទាន់ដឹងច្បាស់នៅឡើយទេ ។
ប្រឈមមុខនឹងបញ្ហាពិបាកជាច្រើនដូចជា តម្លៃទំនិញកើនឡើងយ៉ាងខ្លាំងនិងសេដ្ឋកិច្ចថមថយចុះជាដើមនាពេលបច្ចុប្បន្ន សមាជិកសភាជប៉ុនគួរតែរកគ្រប់មធ្យោបាយដើម្បីធ្វើតាមពាក្យសន្យាដែលខ្លួនបានធ្វើពេលចូលរួមការបោះឆ្នោត តែមិនមែនផ្លាស់ប្តូរមុខមាត់ដើម្បីជំរុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបន្ទាប់ពីជាប់ឆ្នោតនោះទេ នេះគ្រាន់តែនឹងបង្កើនការមិនពេញចិត្តនិងមិនជឿទុកចិត្តរបស់ប្រជាជនជប៉ុនប៉ុណ្ណោះ ធ្វើឱ្យក្តីបំណងរបស់ប្រជាជនដែលប្រឆាំងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកើនឡើងថែមមួយកម្រិតទៀត ។ លើសពីនេះទៅទៀត ប្រទេសជិតខាងមានភាពប្រុងប្រយ័ត្ននិងប្រឆាំងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ជប៉ុន នៅប្រទេសជប៉ុននាពេលបច្ចុប្បន្ន ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅតែជាគោលដៅដែលមិនអាចសម្រេចបានដដែល ៕