ស្វែងយល់ពីបក្សកុម្មុយនិស្តចិន| នាយកសាលាហ្វូឈាង ទីក្រុងម៉ាន់ដាដា ប្រទេសមីយ៉ាន់ម៉ា (ភាសាចិន) ៖”ការផ្តល់ដំណោះស្រាយសម្រាប់មនុស្សជាតិក្នុងការលុបបំបាត់ភាពក្រីក្រ”
លោក លី ជូឈាង នាយកសាលាហ្វូឈាង ទីក្រុងម៉ាន់ដាដា ប្រទេសមីយ៉ាន់ម៉ា (ភាសាចិន)បានរៀបរាប់ថា “ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ខ្ញុំបានមានឱកាសដ៏តម្លៃជាច្រើនដងទៅទស្សនកិច្ចប្រទេសចិន” ហើយបានមើលឃើញប្រទេសចិនប្រែមុខប្រែមាត់យ៉ាងខ្លាំងដោយផ្ទាល់ ។ ខ្ញុំបានទស្សនកិច្ចសាលាក្នុងប្រទេសចិនជាច្រើន បានសិក្សាបទពិសោធន៍អំពីការបង្រៀន និងការគ្រប់គ្រងជាច្រើន។ “
លោក លី ជូឈាង បានបញ្ជាក់ថា “ប្រទេសចិនបានទទួលជ័យជំនះដ៏ទូលំទូលាយក្នុងការកាត់បន្ថយភាពក្រីក្រ បានសម្រេចគោលដៅកាត់បន្ថយភាពក្រីក្រមុនកាលកំណត់ តាមរបៀបវារៈការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ ២០៣០ ដែលបានរួមវិភាគទានក្នុងការកាត់បន្ថយភាពក្រីក្រលើពិភពលោក ។ ប្រទេសដែលមានប្រជាជនច្រើនជាង១.៤ប៊ីលាននាក់បានលុបបំបាត់ភាពក្រីក្រដាច់ខាត និងផ្តល់ដំណោះស្រាយសម្រាប់មនុស្សជាតិក្នុងការលុបបំបាត់ភាពក្រីក្រ គឺមានសារៈសំខាន់ខាងមនុស្សធម៌ និងសារៈសំខាន់ដល់ពិភពលោក។ ប្រទេសមីយ៉ាន់ម៉ាសរសើរយ៉ាងខ្លាំងចំពោះប្រទេសចិនក្នុងការសម្រេចគោលដៅកាត់បន្ថយភាពក្រីក្រ និងការកសាងសង្គមធូរធារគ្រប់ជ្រុងជ្រាយតាមកាលកំណត់ និងសង្ឃឹមថាអាចទាញយកបទពិសោធន៍ជោគជ័យរបស់ប្រទេសចិន ដើម្បីជំរុញប្រទេសមីយ៉ាន់ម៉ាក្នុងការកាត់បន្ថយភាពក្រីក្រ ។
ការអភិវឌ្ឍរបស់ប្រទេសចិនមិនអាចឃ្លាតឆ្ងាយពីពិភពលោកបាន ហើយភាពរុងរឿងរបស់ពិភពលោកក៏ត្រូវការប្រទេសចិនផងដែរ។ លោក លី ជូឈាង បានយល់ឃើញថា “ទស្សនៈសហគមន៍រួមវាសនាបកស្រាយថា ប្រទេសទាំងអស់ក្នុងពិភពលោកគួរតែធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីការអភិវឌ្ឍរួមគ្នា។ ទស្សនៈសហគមន៍រួមវាសនានៃតម្លៃរួមរបស់មនុស្សជាតិ គំនិតផ្តួចផ្តើម”ខ្សែក្រវ៉ាត់ និងផ្លូវ” គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលជាដើម ដែលលើកឡើងដោយលោក ស៊ី ជីនភីង ប្រធានាធិបតីចិន បានរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ការអភិវឌ្ឍ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើពិភពលោក។”
លោក លី ជូឈាង បានបញ្ជាក់ថា “ប្រទេសចិនបានលើកកម្ពស់វិបុលភាពរួមក្នុងការអភិវឌ្ឍដោយមានគុណភាពខ្ពស់ ដែលបានផ្តល់ផលប្រយោជន៍យ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍពិភពលោក និងអភិបាលកិច្ចពិភពលោក ហើយបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋានក្នុងសង្គមអន្តរជាតិ ។ ប្រជាជននៅទូទាំងពិភពលោក រួមទាំងប្រជាជនមីយ៉ាន់ម៉ា ចង់មានការរស់នៅប្រកបដោយភាពសប្បាយរីករាយ និងសុខសន្តិភាព ។ ទស្សនៈជីវភាពធូរធាររួមគ្នានឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេស ព្រមទាំងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនដែលគួរតែយើងសិក្សាតាម។”
ប្រភព៖កាសែតប្រជាជន
ដោយ សៀន ក្វាងយំ
អ្នកបកប្រែ៖刘蓉