មហាសន្និបាតច្រកសមុទ្រ លើកទី ១៤ បានបើកធ្វើនៅក្រុងXiamen

2022-07-14 17:50:23
ប្រភព:CRI

  ថ្ងៃទី ១៣ ខែកក្កដា លោក Wang Yang សមាជិកការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានអញ្ជើញចូលរួមមហាសន្និបាតច្រកសមុទ្រលើកទី ១៤ នៅក្រុងXiamen ព្រមទាំងថ្លែងសុន្ទរកថា។

      លោក Wang Yang បានលើកឡើងថា វេទិកាច្រកសមុទ្រជាមហាព្រឹត្តិការណ៍សម្រាប់ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការស៊ីវិលរវាងត្រើយទាំងសងខាង។ ពីរថ្ងៃមុន លោកXi Jinping ប្រធានរដ្ឋចិនបានផ្ញើសំបុត្រតបទៅកាន់យុវជនតៃវ៉ាន់មួយចំនួនដែលចូលរួមវេទិកាច្រកសមុទ្រ  ចំនុចនេះបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងស្និទ្ធស្នាលចំពោះយុវជនតៃវ៉ាន់ផង ក៏បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះវេទិកាច្រកសមុទ្រផងដែរ។  យុវជនត្រើយទាំងសងខាងត្រូវឆ្លើយតបនឹងការអំពាវនាវរបស់លោកប្រធានរដ្ឋ Xi រួបរួមយុវជនតៃវ៉ាន់កាន់តែច្រើនមកចិនដីគោកដើម្បីស្វែករក្តីសុបិន និងសម្រេចក្តីសុបិន ក្នុងន័យធ្វើឱ្យយុវភាពបញ្ចេញពន្លឺភ្លឺចញ្ចាចក្នុងដំណើរស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិឡើងវិញ៕

មហាសន្និបាតច្រកសមុទ្រ លើកទី ១៤ បានបើកធ្វើនៅក្រុងXiamen