នៅក្នុងឆមាសទីមួយ ឆ្នាំ២០២២ ប្រទេសចិនបានបន្ថែមឱកាសការងារថ្មីនៅទីក្រុងនិងជនបទចំនួន៦.៥៤លាននាក់

2022-07-15 17:23:37
ប្រភព:CRI

  ថ្ងៃទី១៤ ខែកក្កដា ទិន្នន័យដែលក្រសួងធនធានមនុស្សនិងសង្គមធានាប្រទេសចិនចេញផ្សាយបានឱ្យដឹងថា ចាប់ពីឆ្នាំ២០២២មក ប្រឈមមុខនឹងបរិយាកាសអន្តរជាតិដ៏តានតឹងនិងស្មុគស្មាញ ព្រមទាំងផលប៉ះពាល់ពីជំងឺកូវីដ១៩ក្នុងស្រុក ស្ថាប័ននានានៃតំបន់នានាប្រកាន់ខ្ជាប់អនុវត្តការរៀបចំនៃមជ្ឈិមបក្សនិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន លំនឹងឱកាសការងារនិងធានាឱកាសការងារដោយពេញទំហឹង ស្ថានភាពឱកាសការងារបានបន្តរក្សាស្ថិរភាពជាទូទៅ។ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២២ ប្រទេសចិនបានបន្ថែមឱកាសការងារថ្មីនៅទីក្រុងនិងជនបទចំនួន៦.៥៤លាននាក់ សម្រេច៥៩%នៃភារកិច្ចគោលដៅប្រចាំឆ្នាំ ដែលសមស្របជាមូលដ្ឋានជាមួយនឹងវឌ្ឍនភាពពេលវេលា៕

នៅក្នុងឆមាសទីមួយ ឆ្នាំ២០២២ ប្រទេសចិនបានបន្ថែមឱកាសការងារថ្មីនៅទីក្រុងនិងជនបទចំនួន៦.៥៤លាននាក់